«Skechers Mega Pop-Up» ដ៏ធំប្រចាំឆ្នាំ ២០២៦ បើកបទពិសោធន៍ទិញទំនិញដ៏អស្ចារ្យបញ្ចុះតម្លៃរហូតដល់ ៧០% នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល

31-05-2026 12:52

(ភ្នំពេញ)៖ សម្រាប់អ្នកដែលកំពុងស្វែងរកស្បែកជើង និងសម្លៀកបំពាក់កីឡាទាន់សម័យក្នុងតម្លៃពិសេស កុំឲ្យឱកាសនេះកន្លងផុតទៅ! Skechers Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសកម្មវិធី Skechers Mega Pop-Up 2026 ដ៏ធំបំផុតប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅរយៈពេល ៨ ថ្ងៃពេញ ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៦ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។

ឆ្នាំនេះ Skechers បានរៀបចំ Mega Pop-Up នៅទីតាំងកណ្តាលផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល (Central Plaza) ដោយនាំមកនូវបទពិសោធន៍ទិញទំនិញកាន់តែធំ ទូលាយ និងមានផាសុកភាព។ អតិថិជនអាចស្វែងរកផលិតផលជាច្រើនប្រភេទ រួមមាន ស្បែកជើង សម្លៀកបំពាក់ និង Accessories ដែលត្រូវបានរចនាឡើងសម្រាប់ការរស់នៅប្រចាំថ្ងៃ ការហាត់ប្រាណ និងសកម្មភាពផ្សេងៗ។

អ្វីដែលកាន់តែពិសេសនោះ គឺអតិថិជនអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ៧០% លើទំនិញដែលបានជ្រើសរើស ព្រមទាំងការបញ្ចុះតម្លៃបន្ថែមទៅតាមចំនួនទំនិញដែលបានជាវ៖
• ទិញចាប់ពី ៣ មុខទំនិញឡើងទៅ បញ្ចុះតម្លៃបន្ថែម ៥%
• ទិញចាប់ពី ៥ មុខទំនិញឡើងទៅ បញ្ចុះតម្លៃបន្ថែម ៧%
• ទិញចាប់ពី ១០ មុខទំនិញឡើងទៅ បញ្ចុះតម្លៃបន្ថែម ១០%។​
ការបញ្ចុះតម្លៃបន្ថែមនេះ មិនអនុវត្តចំពោះ Accessories, Socks និង Shoes Care នោះទេ។

ជាមួយនឹងផលិតផលរាប់ពាន់មុខ និងការផ្ដល់ជូនដ៏ពិសេសនេះ Skechers Mega Pop-Up 2026 គឺជាឱកាសដ៏ល្អសម្រាប់អតិថិជនក្នុងការស្វែងរកស្បែកជើង និងសម្លៀកបំពាក់ដែលសាកសមនឹងរបៀបរស់នៅរបស់ខ្លួន ក្នុងតម្លៃដែលមិនគួរឲ្យជឿ។

Skechers Cambodia សូមអញ្ជើញអតិថិជនទាំងអស់ មកចូលរួមទទួលយកបទពិសោធន៍ទិញទំនិញដ៏អស្ចារ្យ និងរីករាយជាមួយការបញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំនេះ។

ព័ត៌មានកម្មវិធី៖
ថ្ងៃទី ៣១ ខែឧសភា ដល់ ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៦
ផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល (ជាន់ផ្ទាល់ដី, Central Plaza)។​

Skechers Mega Pop-Up 2026 កាន់តែទិញ កាន់តែចំណេញ!៕