ស្កុតឡេន ធ្វើដំណើរទៅដល់ទីតាំងប្រកួត World Cup 2026 មុនគេ រួមទាំង Gilmour ដែលកំពុងមានរបួសផងដែរ

01-06-2026 10:49

(បរទេស)៖ ស្កុតឡេន ជាក្រុមបាល់ទាត់ជម្រើសជាតិដំបូងគេ ដែលបានចុះចតនៅទឹកដីសហរដ្ឋអាមេរិក ទីតាំងប្រកួត World Cup 2026 ជំនាន់ទី២៣ ជាមួយមិចស៊ិក និងកាណាដា ចាប់ពីថ្ងៃទី១១ ខែមិថុនាដល់ថ្ងៃទី១៩ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្រុមស្ថិតនៅទ្វីបអឺរ៉ុបមួយនេះ ត្រៀមបង្ហាញខ្លួននៅ World Cup លើកដំបូងឡើងវិញ គិតចាប់តាំងពីឆ្នាំ១៩៩៨ បានចុះចតនៅទីតាំងហ្វឹកហាត់ស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ស្ថិតក្រោមការដឹកនាំរបស់លោក Steven Clarke បន្ទាប់ពីចាកចេញពីអាកាសយានដ្ឋាន Glasgow រួចមក។

ពួកគេបានធ្វើការផ្លាស់ប្តូរកីឡាករចុងក្រោយផងដែរ ក្នុងចំណោមសមាសភាពសរុប ២៦នាក់ ពោលគឺ Billy Gilmour ដែលបានរងរបួសកាលពីថ្ងៃសៅរ៍ ក្នុងជំនួបមិត្តភាពអន្តរជាតិដែលបានយកឈ្នះកូរ៉ាសៅ ដោយជំនួសមកវិញ Tyler Fletcher វ័យ ១៩ឆ្នាំមកពីក្លិបបិសាចក្រហម Manchester United។

នេះជាលើកទី៣ ផងដែររបស់ស្កុតឡេន ដែលបានលេង World Cup ជុំចុងក្រោយ ក្នុងនាមប្រទេសម្ចាស់ផ្ទះ Euro 2028 ជាមួយអង់គ្លេស ដោយពួកគេត្រូវបានចាប់ឆ្នោតតាំងពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតក្នុងពូល C ជាមួយសាំបាប្រេស៊ីល ម៉ារ៉ុក និងហៃទី៕