បង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៦ ដោយមិនរង់ចាំយូរជាមួយ «Chip Mong Bank App»
01-06-2026 14:07
(ភ្នំពេញ)៖ ដើម្បីចូលរួមសម្រួលដល់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋ និងផ្ដល់នូវបទពិសោធន៍ហិរញ្ញវត្ថុដ៏ទំនើប ធនាគារ ជីប ម៉ុង សូមរំលឹកដល់ម្ចាស់យានជំនិះគ្រប់ប្រភេទទាំងអស់ថា រដូវកាលនៃការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២៦ នឹងចាប់ផ្តើមអនុវត្តចាប់ពី ថ្ងៃទី ០១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដែលចង់បានភាពរហ័សទាន់ចិត្ត ធនាគារ ជីប ម៉ុង បានពង្រឹងសេវាកម្មទូទាត់ពន្ធតាមរយៈ កម្មវិធី Chip Mong Bank App ដែលអនុញ្ញាតឲ្យម្ចាស់យានជំនិះ អាចបំពេញកាតព្វកិច្ចបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរ ទៅកាន់ទីតាំងបង់ពន្ធដោយផ្ទាល់ ឬរង់ចាំយូរ ។
គ្រាន់តែប្រើប្រាស់ កម្មវិធី Chip Mong Bank App លោកអ្នកអាចបំពេញការបង់ពន្ធបានយ៉ាងរហ័ស សុវត្ថិភាព និងមានភាពជឿជាក់ខ្ពស់។ Chip Mong Bank App ជួយសន្សំពេលវេលា កាត់បន្ថយភាពស្មុគស្មាញ និងផ្តល់ភាពងាយស្រួលសម្រាប់ម្ចាស់យានយន្តគ្រប់រូប។
កុំភ្លេច បង់ពន្ធយានយន្តរបស់លោកអ្នកឱ្យបានទាន់កាលបរិច្ឆេទ និងទទួលយកបទពិសោធន៍ថ្មីនៃការបង់ពន្ធតាមប្រព័ន្ធឌីជីថល ជាមួយ Chip Mong Bank App។
សូមទស្សនាវីឌីអូពាណិជ្ជកម្ម: https://www.facebook.com/share/r/1Em7o94BM7/?mibextid=wwXIfr
ដោនឡូត Chip Mong Bank App ឥឡូវនេះ : https://www.chipmongbank.com/app៕



