* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

មិនមែនមានតែចិនទេ! Nvidia ប្រកាសចាប់ដៃគូរជាមួយក្រុមហ៊ុនអាមេរិក និងអឺរ៉ុប ផលិតរ៉ូបូតរូបរាងដូចមនុស្សកម្រិតខ្ពស់

01-06-2026 15:39

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ពិភពលោក Nvidia បានប្រកាសពីផែនការមហិច្ឆតាក្នុងការសហការជាមួយក្រុមហ៊ុនផលិតរ៉ូបូតដែលមានរូបរាងដូចមនុស្ស (Humanoid robot) នៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងកូរ៉េខាងត្បូង បន្ថែមលើក្រុមហ៊ុន Unitree របស់ចិន ក្នុងគោលបំណងបង្កើតរ៉ូបូតកម្រិតខ្ពស់សម្រាប់អ្នកស្រាវជ្រាវតាមសកលវិទ្យាល័យល្បីៗ។ កិច្ចសហការជាសកលនេះ នឹងរួមបញ្ចូលគ្នារវាងរូបរាងកាយរ៉ូបូតរបស់ក្រុមហ៊ុន Unitree (ចិន) ផ្នែកដៃរ៉ូបូតពីក្រុមហ៊ុន Sharpa (សិង្ហបុរី) និងការប្រើប្រាស់បន្ទះឈីបដែលជា «ខួរក្បាលគណនាដ៏វៃឆ្លាត» របស់ Nvidia។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។

ការប្រកាសពង្រីកដៃគូសហការទៅកាន់តំបន់លោកខាងលិចនេះ ធ្វើឡើងបន្ទាប់ពីសមាជិកសភាអាមេរិកបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង និងបានដាក់សេចក្តីព្រាងច្បាប់ហាមឃាត់មិនឱ្យអ្នកស្រាវជ្រាវអាមេរិក ប្រើប្រាស់រ៉ូបូតរបស់ក្រុមហ៊ុន Unitree ឡើយ ដោយសារការសង្ស័យថា ក្រុមហ៊ុនចិនមួយនេះមានទំនាក់ទំនងស៊ីជម្រៅជាមួយយោធា។ ជុំវិញបញ្ហានេះ ថ្នាក់ដឹកនាំរបស់ Nvidia បានប្រាប់ភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុនកំពុងជម្រុញផែនការស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមនៅក្រៅប្រទេសចិន ទោះបីជាអត្តសញ្ញាណនៃដៃគូថ្មីៗនៅអាមេរិក និងអឺរ៉ុប មិនទាន់ត្រូវបានបើកកកាយជាសាធារណៈក៏ដោយ។

ទន្ទឹមនឹងការប្រឈមមុខនឹងសម្ពាធនយោបាយ Nvidia ក៏បានយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពបច្ចេកវិទ្យា ដោយបានបញ្ជាក់ថា កិច្ចការងារជាមួយ Unitree នាពេលនេះ គឺផ្តោតសំខាន់លើការរឹតបន្តឹងសន្តិសុខសាយប័រ (Cybersecurity)។ រាល់ការធ្វើបច្ចុប្បន្នភាពកម្មវិធីទាំងអស់របស់រ៉ូបូត ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ និងផ្ទុករួមគ្នានៅក្នុងបន្ទះឈីបជំនាន់ថ្មី «Blackwell» របស់ Nvidia ជាមុនសិន ដើម្បីទប់ស្កាត់រាល់កូដមេរោគផ្សេងៗ។

យោងតាមការបញ្ជាក់ពីថ្នាក់ដឹកនាំរបស់ Nvidia បានគូសបញ្ជាក់ថា៖ «ការដាក់បញ្ចូលបច្ចេកវិទ្យាសន្តិសុខទាំងនោះ ដែលត្រូវបានគេស្គាល់ថាជា Secure boot និង Confidential computing គឺមានគោលបំណងធានាថា រ៉ូបូតមិនអាចដំណើរការកូដដែលមានគំនិតអាក្រក់បានឡើយ ហើយទិន្នន័យដែលងាយរងគ្រោះ ក៏មិនអាចត្រូវបានគេលួចផ្ទេរចេញពីរ៉ូបូតដោយគ្មានការអនុញ្ញាតនោះដែរ»៕