ប្រទេសធំៗ និងមានបាល់ទាត់រីកចម្រើន ប៉ុន្តែគ្មានកៅអីលេង World Cup 2026 ខណៈ FIFA ខំបង្កើនដល់ ៤៨ក្រុម

02-06-2026 08:13

(បរទេស)៖ នៅសល់ត្រឹមតែ ៩ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ចាប់ផ្តើមហើយ ពោលគឺចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។

ប្រទេសធំៗមួយចំនួនដែលមានវិស័យបាល់ទាត់រីកចម្រើន បែរជាមិនអាចឆ្លងផុតវគ្គជម្រុះឡើងទៅលេងជុំចុងក្រោយ World Cup ទៅវិញ បើទោះបីជាសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានបង្កើនពី ៣២ប្រទេស ឡើងដល់ ៤៨ក្រុមក៏ដោយ។

ខាងក្រោមនេះ ជាក្រុមធំៗនៅទូទាំង ៥តំបន់ដែលជាសមាជិក FIFA ខកខានកៅអី World Cup ជំនាន់ទី២៣ មានដូចជា៖

១៖ តំបន់អាស៊ី (AFC)

ឥណ្ឌូនេស៊ី ចិន ហ្វីលីពីន ថៃ វៀតណាម កូរ៉េខាងជើង អូម៉ង់ អារ៉ាប់រួម ឥណ្ឌា ប៉ាឡេស្ទីន ម៉ាឡេស៊ី និងគុយវ៉ែត។

២៖ តំបន់អាមេរិកឡាទីន (CONMEBOL)

ឈីលី ប៉េរូ វេណេហ្ស៊ូអេឡា និងបូលីវី។

៣៖ តំបន់អឺរ៉ុប (UEFA)

ប៉ូឡូញ រុស្ស៊ី អ៊ុយក្រែន ហ្ស៊កហ្ស៊ី ហុងគ្រី បុលហ្គារី ហ្វាំងឡង់ ក្រិច អ៉ីស្លង់ អ៉ីស្រាអែល ម៉ុងតេនីក្រូ ស៊ែប៊ី ស្លូវ៉េនី អៀរឡង់ខាងជើង អាល់បានី រ៉ូម៉ានី សាធារណរដ្ឋអៀរឡង់ ស្លូវ៉ាគី ម៉ាសេដូន កោះកូសូវ៉ូ ដាណឺម៉ាក វ៉េល និងអ៉ីតាលី។

៤៖ តំបន់អាហ្វ្រិក (CAF)

នីហ្សេរីយ៉ា កាបុង ម៉ាលី និងកាមេរូន។

៥៖ តំបន់អាមេរិកខាងជើង (CONCACAF)

កូស្តារីកា ហុងឌុយរ៉ាស់ ស៊ូរីណាំ និងហ្សាម៉ាអ៉ីក (ចាមៃកា)៕