ខ្សែបម្រើ Rodri ម្ចាស់ពាន Ballon dÓr 2024 ពិចារណាចាកចេញពី Man City ក្រោយចប់ World Cup 2026

02-06-2026 09:35

(មេនឆេស្ទើ)៖ កីឡាករអន្តរជាតិអេស្ប៉ាញ Rodri បាននិយាយថា រូបលោកនឹងពិចារណាពីអនាគតរហូតដល់ក្រោយ ចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Rodri វ័យ ២៩ឆ្នាំបានប្រលយថា រូបលោកមានទំនោរចង់ទៅរួមក្រុម Real Madrid នៅប្រទេសអេស្ប៉ាញ ក្រោយចាកចេញពីក្លិបអង់គ្លេស Manchester City ដែលលេងបាន ២៩៨ប្រកួតគ្រប់កម្មវិធីទាំងអស់ គិតចាប់តាំងពីឆ្នាំ២០១៩ ក្រោយផ្ទេរពីក្លិប Atletico Madrid រួចមក។

មែនទែនទៅ Rodri ដែលបានរួមចំណែកជួយមេឃខៀវឈ្នះជើងឯកអឺរ៉ុប UEFA Champions League 2023-24 នៅសល់កិច្ចសន្យា ១រដូវកាលទៀតជាមួយ City ដ្បិតថ្មីៗនេះលោកធ្លាប់បង្ហើបថា រូបលោកចង់ទៅលេងឱ្យក្លិបស្ថិតក្នុង ទឹកដីកំណើតវិញ។

Rodri ដែលបានឈ្នះពានលីគ Premier League ៤លើកផងនោះជាមួយ Man City បានថ្លែងក្នុងសន្និសីទថា «មុន World Cup 2026 ឈានចូលមកដល់ ខ្ញុំចង់ផ្តោតតែទៅលើកម្មវិធីនេះប៉ុណ្ណោះ។ រឿងអនាគតនៅ Etihad នឹងសម្រេចយ៉ាងណានោះ ក្រោយចប់ World Cup សិន»