យល់ដឹងកីឡា៖ ពិភពលោកបានបង្កើតពាក្យរួម «Cup» នៅសតវត្សរ៍ទី១៩ និង World Cup ដល់បច្ចុប្បន្ន
02-06-2026 13:18
(បរទេស)៖ ពាក្យ «Cup» ក្នុងន័យសំដៅដល់ពាក្យ «World Cup» គឺផ្តោតទៅលើពានរង្វាន់ ដែលផ្តល់ឱ្យក្រុមជើងឯក នៃព្រឹត្តិការណ៍ណាមួយ។ ឆ្លងតាមការប្រកួតប្រជែងអស់កាលជាយូរលង់ណាស់មកហើយ វត្ថុផ្សេងៗត្រូវបានធ្វើជា ពានរង្វាន់ដែលហៅថា «Cup» និងមានពន្យល់ដូចខាងក្រោម។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ quora។
១៖ ដោយផ្អែកតាមការប្រកួតកីឡាដែលមានតាំងពីយូរយារណាស់មកហើយ ពោលគឺនៅអង់គ្លេសតែម្តង ក្នុងសតវត្សរ៍ទី១៩ (ឆ្នាំ១៩០០) ក្នុងកម្មវិធីប្រកួតជើងឯក ដើម្បីប្រជែងពានរង្វាន់ «Cup» តាមរយៈមេដាយ (មាស ប្រាក់ និងសំរិទ្ធ) និងបន្តបន្ទាប់មកទៀត ពោលគឺយុគកីឡាសម័យទើបនេះ ពាក្យថា «Cup» គឺសំដៅដល់ជ័យជម្នះនៅក្នុងកម្មវិធីកីឡាណាមួយ និងមានដាក់នៅខាងចុងនៃកម្មវិធីនោះទៀតដូចជា FA Cup, League Cup, America’s Cup និង World Cup ជាដើម។
២៖ ការរចនា «Cup» ក៏យកទៅតាមលំនាំ «ពែង» ដោយមានភាពងាយស្រួលក្នុងការរចនា និងស្រួលកាន់ថែមទៀតផង។
៣៖ ការប្រកួតជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ និងស្របពេលច្បាប់ប្រកួតត្រូវបានចងក្រងនៅអង់គ្លេស រួមទាំងសមាគមបាល់ទាត់ជាច្រើនត្រូវបានបង្កើតឡើងផងដែរ។ ការប្រកួតបាល់ទាត់ពិភពលោកដំបូងរបស់ FIFA មានឈ្មោះថា «Jules Rimet Trophy មុនប្តូរមកជា FIFA World Cup Trophy» ដល់បច្ចុប្បន្ននេះ និងការប្រើប្រាស់ទៅលើប្រភេទកីឡាផ្សេងទៀតមានដូចជា Rugby World Cup, Cricket World Cup និង Hockey World Cup…៕





