សាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស បន្តគ្រងតំណែងជាសាកលវិទ្យាល័យល្អបំផុត នៅលើពិភពលោក ១០ឆ្នាំជាប់ៗគ្នា

03-06-2026 07:39

(បរទេស)៖ សាកលវិទ្យាល័យ Oxford ដែលត្រួវបានចាត់ទុកថាជាសាកលវិទ្យាល័យដ៏ចំណាស់ជាងគេបំផុត នៅក្នុងពិភពលោក ថ្មីៗនេះត្រូវបានចាត់ថ្នាក់ជាសាកលវិទ្យាល័យល្អផ្តាច់គេ របស់ Times Higher Education សម្រាប់ឆ្នាំ២០២៦។

គួរឲ្យដឹងផងដែរថានេះជាឆ្នាំទី១០ ជាប់គ្នាៗហើយ ដែល Oxford បន្តគ្រងតំណែងកំពូលមួយនេះ ខណៈពេលដែលសាកលវិទ្យារបស់អង់គ្លេសចំនួន ១១ ផ្សេងទៀត ក៏ស្ថិតនៅក្នុងចំណោមសាកលវិទ្យាល្អដាច់គេទាំង១០០ របស់ Times Higher Education ផងដែរ។ ក្នុងនោះផងដែររួមមានសាកលវិទ្យាល័យ Harvard ដែលបច្ចុប្បន្នបានជាប់ចំណាត់ថ្នាក់លេខ៥។

គួរឲ្យដឹងថា តារាងចំណាត់ថ្នាក់សម្រាប់សាកលវិទ្យាល័យល្អបំផុតនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០០៤ មកម្លេះ ហើយវាត្រូវបានបង្កើតឡើងដោយផ្អែកលើការវិភាគឯកសារស្រាវជ្រាវជិត១៩ លានសន្លឹក សំឡេងឆ្នោតចំនួន ១,៥ លានសំឡេង នៅក្នុងការស្ទង់មតិ រួមទាំងទិន្នន័យលើសាកលវិទ្យាល័យសរុបជាង ៣០ ០០០ ផងដែរ។

ខាងក្រោមនេះជាបញ្ជីឈ្មោះសាកលវិទ្យាល័យល្អបំផុតទាំង៥ នៅលើពិភពលោក ចេញដោយ Times Higher Education ៖

១. University of Oxford ចក្រភពអង់គ្លេស
២. Massachusetts Institute of Technology សហរដ្ឋអាមេរិក
៣. University of Cambridge ចក្រភពអង់គ្លេស
៤. Princeton University សហរដ្ឋអាមេរិក
៥. Harvard University សហរដ្ឋអាមេរិក