Liverpool ព្រមព្រៀងក្នុងការតែងតាំងលោក Iraola ជាគ្រូបង្វឹករបស់ពួកគេ ក្រោមកិច្ចសន្យា ២ឆ្នាំ

03-06-2026 09:41

(បរទេស)៖ ក្លិបបាល់ទាត់ Liverpool បានឈានដល់កិច្ចព្រមព្រៀង ក្នុងយកលោក Adoni Iraola ធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេក្រោមកិច្ចសន្យា ២ឆ្នាំនៅកីឡដ្ឋាន Anfield ជំនួសតំណែងលោក Arnel Slot ដែលត្រូវបានដកតួនាទីធំនេះ កាលចុងសប្តាហ៍មុន។

បើយោងតាមរបាយការណ៍ពី Athletic គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ វ័យ ៤៣ឆ្នាំរូបនេះ នឹងត្រូវបង្ហាញវត្តមាននៅក្លិបហង្សក្រហមផ្លូវការនៃសប្តាហ៍នេះតែម្តង បន្ទាប់ពីលោកបានចាកចេញពីតួនាទីគ្រូបង្វឹករបស់ក្លិបលេងនៅ Premier League ដូចគ្នាគឺ AFC Bournemouth ក្រោយរួមចំណែកជួយពួកគេមានកៅអីលេងពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលក្រោយ។

ទោះជាយ៉ាងណា លោក Iraola ពុំដែលមានបទពិសោធន៍ដឹកនាំក្លិបធំៗនោះទេ បានត្រឹមតែក្លិប AEK Larnaca រួមទាំងក្លិបអេស្ប៉ាញ Mirandes និង Rayo Vallecano និងចុងក្រោយក្លិបអង់គ្លេស Bournemouth ប៉ុណ្ណោះ។

Liverpool បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការទូទៅ Arne Slot កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មានរយៈពេលត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ ក្រោយបុរសសញ្ជាតិហូឡង់រូបនេះដឹកនាំឈ្នះជើងឯក Premier League 2024-25 នៅក្នុងរដូវកាលដំបូងរបស់លោករួចមក៕