Man Utd ព្រមព្រៀងទិញខ្សែបម្រើប្រេស៊ីល Ederson ក្នុងតម្លៃ ៣៥លានផោន ពីក្លិប Atalanta
03-06-2026 09:49
(បរទេស)៖ ក្លិបបាល់ទាត់អាជីព Manchester United បានព្រមព្រៀងគ្នាជាមួយក្លិប Atalanta របស់អ៉ីតាលី ក្នុងការផ្ទេរខ្សែបម្រើអន្តរជាតិប្រេស៊ីល Ederson មានតម្លៃខ្លួន ៣៥លានផោន នៅក្នុងទីផ្សារដោះដូរកីឡាករប្រចាំឆ្នាំ២០២៦ នេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ២៦ឆ្នាំ ដែលធ្លាប់ចូលលេងបាន ៣ប្រកួតផងនោះជាមួយ សាំបាប្រេស៊ីល នឹងត្រូវបានផ្តល់កិច្ចសន្យារយៈពេល ៤ឆ្នាំ ជាមួយនឹងជម្រើសថែមបាន ១២ខែទៀតដែរនៅកីឡដ្ឋាន Old Trafford។
Ederson នឹងធ្វើដំណើរមកពិនិត្យសុខភាពនៅអង់គ្លេសឆាប់ៗនេះ និងបញ្ចប់ការផ្ទេរជាផ្លូវការតែម្តងរហូតដល់ដើមខែ កក្កដា ឆ្នាំ២០២៦ មុនពេល United ប្រមូលផ្តុំហ្វឹកហាត់ ដើម្បីប្រកួតកំដៅសាច់ដុំត្រៀមបើករដូវកាលថ្មីឆ្នាំ២០២៦-២៧។
រូបគេនឹងក្លាយជាសមាជិកថ្មីដំបូងរបស់ Man Utd គិតចាប់តាំងពីលោក Michael Carrick ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការទូទៅពេញសិទ្ធិកាលពីខែមុន ដែលញាំងឱ្យ United កើនកីឡាករលេងនៅតំបន់បម្រើកណ្តាល ៣នាក់ហើយ៕



