បុរី «ប៉េង ហួត» បើកសម្ពោធជាផ្លូវការគម្រោងថ្មី ក្បែរស្ពានព្រែកប្រាចាក់អង្រែក្រោមភ្ជាប់តំបន់ច្បារអំពៅ និងតំបន់ផ្លូវ ៦០ម៉ែត្រ
03-06-2026 11:29
(ភ្នំពេញ)៖ ឱកាសនៃការក្លាយជាម្ចាស់កម្មសិទ្ធិ នៃលំនៅឋានក្នុងក្តីស្រមៃ បានមកដល់ហើយ! បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំមួយក្នុងប្រទេសកម្ពុជា បានប្រកាសរៀបចំពិធីសម្ពោធបើកលក់ជាផ្លូវការ នូវគម្រោងថ្មីសន្លាងរបស់ខ្លួនគឺ «គម្រោងភូមិនិម្មិត» នៅថ្ងៃសុក្រ ទី០៥-០៧ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
ចំណុចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតដែលមានតែនៅ «គម្រោងភូមិនិម្មិត» នោះគឺមានស្ពានថ្មីព្រែកប្រាចាក់អង្រែក្រោម ដែលត្រូវបានតភ្ជាប់ផ្ទាល់ចូលមកក្នុងផ្លូវធំរបស់ បុរី ប៉េង ហួត ដែលធ្វើឱ្យកាន់តែងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់តំបន់សំខាន់ៗ ក្នុងរាជធានីភ្នំពេញ។
ចេញពីផ្ទះភ្លាម អាចបើកឡានឡើងស្ពានផ្ទាល់ ដើម្បីឆ្លងទៅខណ្ឌមានជ័យ និងទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ក្នុងពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ! វត្តមានស្ពានថ្មីនេះ នឹងធ្វើឱ្យតម្លៃផ្ទះ និងដីនៅក្នុងគម្រោងកើនឡើងយ៉ាងលឿនបំផុត ដែលជាឱកាសចំណេញដ៏ធំសម្រាប់អ្នកទិញ ក្នុងអំឡុងពេលសាងសង់នេះ។
ឱកាសពិសេសបំផុតសម្រាប់អតិថិជន ក្នុងការអញ្ជើញមកកក់ ទិញ និងជ្រើសរើសទីតាំងវីឡាល្អៗ គឺកម្មវិធី Grand Opening ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥-០៧ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩៖០០នាទីព្រឹក ដល់ ៦៖០០នាទីល្ងាច នៅក្នុងទីតាំងមុខគម្រោង ភូមិនិម្មិត ផ្ទាល់តែម្ដង។
ទីតាំង https://maps.app.goo.gl/7Mga2mH6cVXYxkdb9
ក្នុងកម្មវិធី Grand Opening នេះអតិថិជននឹងទទួលបានឱកាសចំណេញជាច្រើនដូចជា៖
- បញ្ចុះតម្លៃរហូត ៨%
- បញ្ចុះតម្លៃ Extra បន្ថែមរហូតដល់ ២ម៉ឺនដុល្លារ
- ឱកាសកោសកាតបញ្ចុះតម្លៃបន្ថែមម្ដងទៀត
- គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ទូរស័ព្ទលេខ ០១៦ ៥៩ ៦៧ ៨៩ ឬតាមដានព័ត៌មានថ្មីៗតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ បុរី ប៉េង ហួត៕







