ក្រុមហ៊ុន ឈុន ស៊ីង គ្រុប បើកបង្ហាញជាផ្លូវការទីតាំងសួនច្បារ និងត្រៀមប្រកាសគម្រោងថ្មីលើផ្ទៃដី ៧ហិចតា នាំមុខគេក្នុងក្រុងបាវិត
03-06-2026 14:17
(ភ្នំពេញ)៖ ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ ឈុន ស៊ីង គ្រុប របស់ឧកញ៉ា ហុង ឆេងឈុន កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំសែនព្រេង បើកបង្ហាញជាផ្លូវការនូវទីតាំងសួនច្បារ ក្នុងគម្រោងអភិវឌ្ឍអចលនទ្រព្យ ដ៏ធំលើផ្ទៃដី ៧ហិចតា ដែលមានឈ្មោះថា ឈុន ស៊ីង ហ្គាដេន ជាគម្រោងទី៦ ក្រោមគម្រោងមេ ឈុន ស៊ីង ស៊ីធី ដែលមានទីតាំងស្ថិតនៅភូមិច្រកលាវ សង្កាត់បាវិតលើ ក្រុងបាវិត ខេត្តស្វាយរៀង។
វត្តមានគម្រោង ឈុន ស៊ីង ហ្គាដេន គឺជាការបោះជំហ៊ានយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូបរិបទរស់នៅថ្មីស្រឡាងមួយ ជូនដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបាវិត ដោយហេដ្ឋារចនាសម្ព័នរបស់គម្រោងផ្តោតសំខាន់លើសុខុមាសភាព ភាពសម្បូរបែបនៃការរស់នៅ ភ្ជាប់ជាមួយនឹងសួនច្បារបៃតង ព្រមទាំងមជ្ឈមណ្ឌលកីឡា ដ៏ទូលំទូលាយ ដែលជាការផ្តល់ជូនយ៉ាងវិសេសវិសាល ដែលមិនធ្លាប់មានឡើយសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋាននៅក្នុងក្រុងបាវិត។
មិនតែប៉ុណ្ណោះគម្រោងមួយនេះ បើកទ្វាទទូលស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងកម្មករ កម្មការនី ដែលមានចំណូលមធ្យម ឬក្រោមមធ្យម អាចមានលទ្ធិភាពទិញស្នាក់នៅ ឬវិនិយោគបានដោយគម្រោង ឈុន ស៊ីង ហ្គាដេន នឹងផ្តល់ជូននូវជម្រើសម៉ូតផ្ទះស្អាតៗ ទំនើបទាន់សម័យគ្រប់ប្រភេទ ពីតម្លៃទាបសមរម្យបំផុតចាប់ពី ៣ម៉ឺនដុល្លារជាងឡើងទៅតែប៉ុណ្ណោះ ដោយរក្សានូវស្តង់ដារគុណភាពសំណង់រឹងម៉ាំ និងការរស់នៅប្រកបដោយ ផាសុកភាព ឧត្តមភាព និងភាពស៊ីវិល័យ។
ក្រុមហ៊ុន ឈុន ស៊ីង គ្រុប របស់ ឧកញ៉ា ហុង ឆេងឈុន បានប្រឡូកក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ដែលចាប់ផ្តើមពីក្រុមហ៊ុនម៉ៅការសាងសង់ ឈុន ស៊ីង ខនស្ត្រាក់សិន ផ្អែកលើគ្រឹះស្ថានដ៏រឹងមាំនេះលោកឧកញ៉ា ស្ថាបនិកបានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជាង ២ឆ្នាំកន្លងមកនេះ ឈុន ស៊ីង គ្រុប បោះជំហ៊ានឈរជើងក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានសម្រេចសមិទ្ធិផលគម្រោង សាងសង់លំនៅឋានផ្ទាល់ខ្លួនចំនួន ៥គម្រោងរួចមកហើយ ក្នុងក្រុងបាវិត ដែលមានឈ្មោះ CHHUN XING PLATINUM (ជាំគម្រោងទី១) (គម្រោងទី២)ឈ្មោះ CHHUN XING GOLDEN, គម្រោងទី៣ និងទី៤ មានឈ្មោះថា CHHUN XING DIAMOND, និង CHHUN XING GOLDEN STAR ។
ជាមួយគ្នានេះផងដែរឧកញ៉ា ស្ថាបនិក ឈុន ស៊ីង គ្រុប ក៏ទទួលបានគម្រោងសាងសង់របស់ស្ថាប័នរដ្ឋ គឺអគារស្នាក់នៅថ្មី ប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរ ជាតិបាវិត ពីក្រសួងមហាផ្ទៃ ក្រោមក្រុមហ៊ុនបុត្រសម្ព័នឈ្មោះថា ឈុន ស៊ីង ខនស្ត្រាក់សិន ដែលជាក្រុមហ៊ុន ទទួលម៉ៅការសំណង់ សាងសង់អគារតូចធំគ្រប់ប្រភេទ ចូលរួមជាចំណែកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នប្រទេសជាតិ។
ក្នុងនាមជាស្ថាបនិកក្រុមហ៊ុន កូនខ្មែររូបនេះមានឆន្ទៈ និងចក្ខុវិស័យយ៉ាងមោះមុត ក្នុងការបន្តពង្រីក និងបង្កើតគម្រោងអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀតតាមបណ្តាខេត្ត ក្រុងនានា នាថ្ងៃអនាគត ដើម្បីចូលរួមជាចំណែកយ៉ាងសកម្មក្នុងកាបង្កើតឪកាសការងារជូនដល់ប្រជាពលេរដ្ឋ និងរួមចំណែកជម្រុញសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនរឹងមាំ៕





































