ក្រុមហ៊ុន ហាវេស សេនធ័រ (ខេមបូឌា) ចាប់ដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនខ្នាតអន្តរជាតិ Cisbay នាំយកជីជីវសាស្ដ្រ AGN មកកាន់ទីផ្សារកម្ពុជា!
03-06-2026 19:06
(ភ្នំពេញ)៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន ហាវេសសេនធ័រខេមបូឌា (Harvest Center Cambodia ឬ HCC) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យា និងគ្រឿងចក្រកសិកម្មទំនើបៗនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការជាមួយក្រុមហ៊ុន Cisbay ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដើម្បីទទួលបានសិទ្ធិចែកចាយលើផលិតផលជីជីវសាស្ដ្រ និងកែលម្អដីកម្រិតខ្ពស់ AGN នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន ហាវេសសេនធ័រខេមបូឌា (Harvest Center Cambodia ឬ HCC) គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យា និងគ្រឿងចក្រកសិកម្មទំនើបៗនៅក្នុងប្រទេសកម្ពុជា រួមមាន ដ្រូនកសិកម្ម DJI, ត្រាក់ទ័រ CLAAS, ប្រព័ន្ធចង្កូតបើកបរស្វ័យប្រវត្តិច្បាស់លាស់ CHC Navigation, ម៉ាស៊ីនម៉ាស៊ូត ChangChai ព្រមទាំងសេវាកម្មគ្រប់គ្រងឃ្លាំងចន្ទីប្រកបដោយជំនាញខ្ពស់។ ខណៈកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗដែលកសិករខ្មែរកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ដូចជាបញ្ហាដីរឹងខូចគុណភាព ការឡើងថ្លៃនៃជីគីមីលើទីផ្សារ និងការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យទិន្នផលចុះថយ។
* តើអ្វីទៅជាជីជីវសាស្ដ្រ AGN?
AGN មិនមែនជាជីគីមីទេ ប៉ុន្តែវាគឺជាបច្ចេកវិទ្យាជីវសាស្ត្រកម្រិតខ្ពស់ ដែលរួមបញ្ចូលគ្នានូវបាក់តេរីមានប្រយោជន៍ជាច្រើន ធ្វើការរួមគ្នាប្រៀបដូចជា «ប្រូបាយអូទិក» ការពារដី និងជួយជម្រុញឱ្យរុក្ខជាតិមានសុខភាពល្អ និងលូតលាស់លឿន៖
- សមាសធាតុផ្សំដែលមិនមែនជាអាហាររុក្ខជាតិ៖ ៩០ភាគរយ អាស៊ីតអ៊ុយមឺក (Humic Acid) ចម្រាញ់ចេញពីថ្មលីអូណាឌីត ដែលជួយឱ្យដីធូរ ឬសរុក្ខជាតិរឹងមាំ និងស្រូបយកសារធាតុចិញ្ចឹមបានល្អ។
- បាក់តេរីពិសេសៗ៖ ជួយទាញយកអាសូតពីខ្យល់ ជំរុញការលូតលាស់ឫសយ៉ាងរហ័ស និងបង្កើតអ័រម៉ូនជួយឱ្យដំណាំធន់នឹងភាពរាំងស្ងួត។
- កាត់បន្ថយថ្លៃដើម៖ មានសមត្ថភាពកាត់បន្ថយការប្រើប្រាស់ជីគីមីពី ២៥% ទៅ ៥០% ដែលជួយឱ្យកសិករសន្សំថវិកាបានយ៉ាងច្រើន។
- បង្កើនទិន្នផល៖ ធ្លាប់ទទួលបានលទ្ធផលជោគជ័យក្នុងការបង្កើនទិន្នផលស្រូវនៅកម្ពុជារហូតដល់ ៣៧% ទោះបីជាស្ថិតក្នុងស្ថានភាពរាំងស្ងួតខ្លាំងក៏ដោយ។
លោកស្រី ហេង ណាំមុយ អគ្គនាយិកានៃក្រុមហ៊ុន ហាវេស សេនធ័រ ខេមបូឌា បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានប្រកាសជាផ្លូវការអំពីការចាប់ដៃគូសហការជាមួយក្រុមហ៊ុន Cisbay នាំយក AGN មកកាន់ទីផ្សារប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍កសិកម្ម និង គ្រឿងចក្រកសិកម្មជាច្រើនប្រភេទ ចំពោះការនាំយកបន្ថែមនូវជីជីវសាស្ដ្រ AGN នេះ គឺជាការនាំមកនូវដំណោះស្រាយពេញលេញមួយ ដែលជួយឱ្យកសិករចំណាយតិចជាងមុន ធ្វើការងារងាយស្រួលជាងមុន តែទទួលបានការប្រមូលផលច្រើនជាងមុនប្រកបដោយនិរន្តរភាព។ គោលបំណងនៃកិច្ចសហការនេះ គឺដើម្បីនាំចូល និងចែកចាយជីជីវសាស្ដ្រ «AGN» មកកាន់ទីផ្សារកម្ពុជា។
ក្រុមហ៊ុនមានគោលដៅកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនទិន្នផលកសិផលឱ្យកាន់តែប្រសើរ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការសាកល្បងប្រើប្រាស់ជាក់ស្តែង (Pilot Test) នៅខេត្តកំពង់ធំ ដោយទទួលបានជោគជ័យ។ ជីជីវសាស្ដ្រ AGN ជួយដល់ការស្រូបយកជីវជាតិរបស់ដំណាំ និងធ្វើឱ្យដីមានភាពធូរ។ លើសពីនេះ វាក៏ជួយឱ្យប្រព័ន្ធឬសដំណាំដុះលូតលាស់បានល្អ និងរឹងមាំជាងមុនផងដែរ។ ការនាំចូលនូវជីជីវសាស្ដ្រនេះ គឺជាដំណោះស្រាយថ្មីមួយទៀតសម្រាប់វិស័យកសិកម្មនៅកម្ពុជា»។
លោក Justin Seek នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Cisbay បានលើកឡើងយ៉ាងដូច្នេះថា៖ « នេះគឺជាថ្ងៃដ៏មានអត្ថន័យបំផុតដែលយើងបានទន្ទឹងរង់ចាំ ក្រោយពីការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មរហូតឈានមកដល់ចំណុចនេះ។ តាមរយៈការស្វែងរកដៃគូដែលយល់ចិត្ត និងមានគុណតម្លៃដូចគ្នា យើងជឿជាក់យ៉ាងមុតមាំថា HCC គឺជាដៃគូដ៏ត្រឹមត្រូវបំផុតក្នុងការរួមដំណើរជាមួយគ្នា។ ចក្ខុវិស័យរួមរបស់យើង គឺចង់នាំយកបច្ចេកវិទ្យាកសិកម្មបែបទំនើប ដើម្បីលើកកម្ពស់ជីវភាព និងអនាគតដ៏ភ្លឺស្វាងជូនប្រជាកសិករកម្ពុជា»។
លោក Justin Seek បានបន្តថា៖ «អ្វីដែលធ្វើឱ្យយើងចាប់អារម្មណ៍ជាងឱកាសអាជីវកម្ម គឺភាពស្មោះត្រង់ និងថាមពលដ៏មោះមុតរបស់ក្រុមការងារ HCC ដែលមានមហិច្ឆតាក្នុងការកសាងភាពជោគជ័យតាមផ្លូវដ៏ត្រឹមត្រូវ។ យើងមិនត្រឹមតែមើលឃើញត្រឹមតែការបង្កើនទិន្នផលនោះទេ ប៉ុន្តែយើងកំពុងរួមគ្នាការពារដី និងស្តារដីឡើងវិញ ដើម្បីធានាបាននូវនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ សូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់គ្នា ដែលបានលះបង់កម្លាំងកាយចិត្ត និងភាពអត់ធ្មត់ ដែលបានធ្វើឱ្យការប្តេជ្ញាចិត្តដ៏មានអត្ថន័យនេះ ក្លាយជាការពិត»។
នេះគឺជាការចាប់ផ្តើមនៃគ្រឹះកសិកម្មបែបទំនើបដ៏រឹងមាំ ដែលរួមបញ្ចូលទាំងគ្រឿងចក្រដ្រូន និងការផ្តល់ប្រឹក្សា ដើម្បីផ្តល់នូវតម្លៃពិតប្រាកដជូនវិស័យកសិកម្មនៅកម្ពុជា។ យើងជឿជាក់ថា ស្នាដៃនៃការងារនេះ នឹងនាំមកនូវភាពពេញចិត្ត និងមោទកភាពយ៉ាងខ្លាំងដល់ក្រុមការងារទាំងអស់។ យើងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏វិសេសវិសាលនេះ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Justin Seek នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Cisbay ។
បន្ទាប់ពីការថ្លែងចំណាប់អារម្មណ៍ដ៏មានអត្ថន័យនេះ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) បានប្រព្រឹត្តទៅយ៉ាងអធិកអធម។ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចាប់ផ្តើមប្រតិបត្តិការរួមគ្នា ដើម្បីនាំយកបច្ចេកវិទ្យាដ៏មានតម្លៃនេះ ទៅកាន់ដៃកសិករកម្ពុជាឱ្យបានទូលំទូលាយបំផុត។ ព្រឹត្តិការណ៍នេះបញ្ចប់ទៅដោយបរិយាកាសរីករាយ និងការអបអរសាទរចំពោះជំហានដំបូងដ៏ជោគជ័យ ដែលនឹងផ្លាស់ប្តូរទិដ្ឋភាពកសិកម្មកម្ពុជាឱ្យកាន់តែទំនើប និងមាននិរន្តរភាព។
សម្រាប់ព័ត៌មានទំនាក់ទំនង៖
- ក្រុមហ៊ុន៖ ហាវេសសេនធ័រខេមបូឌា (Harvest Center Cambodia)
- អាសយដ្ឋាន៖ ផ្លូវជាតិលេខ 6 ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
- លេខទូរស័ព្ទ៖ 098 883 900
- ហ្វេសប៊ុក៖ AGN Fertilizer Cambodia - ជី AGN កម្ពុជា
- វេបសាយ៖ www.hcc.group


















