វេជ្ជបណ្ឌិត FV ប្រើប្រាស់មនុស្សយន្ត da Vinci Xi យកដុំសាច់បំពង់អាហារធំមួយចេញទាំងស្រុង ដែលមានទីតាំងនៅជិតបេះដូង
04-06-2026 09:14
(វៀតណាម)៖ អ្នកជំងឺអ៊ីស្រាអែលម្នាក់ ដែលមានដុំសាច់បំពង់អាហារធំមួយមានទំហំ ៦x១០x១០ សង់ទីម៉ែត្រ មានទីតាំងនៅជិតបេះដូង បង្កហានិភ័យនៃការវះកាត់ ត្រូវបានវះកាត់យកចេញទាំងស្រុងដោយជោគជ័យ ដោយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ FV ប្រើប្រាស់មនុស្សយន្ត da Vinci Xi ខណៈ បំពង់អាហាររបស់អ្នកជំងឺត្រូវបានរក្សា។
* ត្រូវបានសង្គ្រោះបន្ទាន់ដោយសារឈឺទ្រូងខ្លាំង ហើយបានរកឃើញដុំសាច់ធំនៅបំពង់អាហារ ខាងក្រោយបេះដូង
លោក N.D. អាយុ ៣១ ឆ្នាំ ដែលជាជនជាតិអ៊ីស្រាអែល ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់កណ្តាលអធ្រាត្រ ក្នុងស្ថានភាពឈឺចាប់ខ្លាំងនៅតំបន់ទ្រូង និងលើពោះ។ លទ្ធផលពិនិត្យដោយរូបភាពបង្ហាញថាលោក N.D. មានដុំសាច់ធំមួយនៅតំបន់កណ្ដាលទ្រូង ស្ថិតនៅជិតបេះដូងសង្ស័យកើតចេញពីផ្នែក ១/៣ ខាងក្រោមនៃបំពង់អាហារ ហើយមានសញ្ញាឈាមហូរខាងក្នុង។
វេជ្ជបណ្ឌិតឯកទេស២ ផាមល្វឺញឹតហ្វាង អនុប្រធានផ្នែកគ្រោះថ្នាក់ និងសង្គ្រោះបន្ទាន់ បានឱ្យដឹងថា បន្ទាប់ពីចូលមន្ទីរពេទ្យបាន ២ ម៉ោង FV បានទទួលលទ្ធផលពិនិត្យពេញលេញ ហើយបានអញ្ជើញក្រុមវេជ្ជបណ្ឌិតជំនាញវះកាត់ទ្រូងមកពិគ្រោះជាមួយគ្នា។
ក្រុមវេជ្ជបណ្ឌិតបានឱ្យដឹងថា «ល្បឿននៃការសហការរវាងជំនាញផ្សេងៗជួយកាត់បន្ថយពេលវេលានៃការធ្វើរោគវិនិច្ឆ័យ និងការសម្រេចចិត្តព្យាបាល»។

អ្នកជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យថាមានដុំសាច់ក្រោមស្រទាប់ភ្នាសបំពង់អាហារ ហើយកំពុងមានសញ្ញាឈាមហូរនៅក្នុងដុំសាច់។ ប្រសិនបើយកជាលិកាពិនិត្យតាមរយៈការឆ្លុះបំពង់អាហារ នឹងមានហានិភ័យខ្ពស់នៃការហូរឈាម។ នេះគឺជាបញ្ហាពិបាកមួយ ដែលមិនទាន់អាចបញ្ជាក់ថាជាដុំសាច់ស្លូតឬកាចបានទេ ប៉ុន្តែមិនអាចពន្យារពេលវះកាត់បាន ព្រោះមានហានិភ័យហូរឈាមឡើងវិញ។
* ការពិគ្រោះយោបល់អន្តរវិញ្ញាសា រៀបចំសម្រាប់ផែនការវះកាត់
ក្នុងការពិគ្រោះយោបល់អន្តរវិញ្ញាសា ក្រុមវេជ្ជបណ្ឌិត FV បានរៀបចំផែនការជាច្រើនសម្រាប់ដុំសាច់នេះ។ ប្រសិនបើដុំសាច់ជាលក្ខណៈស្លូត ហើយអាចបំបែកយកចេញដោយសុវត្ថិភាព នោះវានឹងមិនប៉ះពាល់ដល់បំពង់អាហារ។ ប្រសិនបើជាមហារីក ឬជញ្ជាំងបំពង់អាហារមិនអាចដេរបិទបាន គ្រូពេទ្យនឹងត្រូវកាត់ផ្នែកមួយនៃបំពង់អាហារ ហើយស្តារបំពង់អាហារថ្មីដោយប្រើក្រពះ។
បណ្ឌិតវេជ្ជបណ្ឌិតឯកទេស២ ដាំងឌីញមិញថាញ់ ប្រធានមជ្ឈមណ្ឌលវះកាត់រ៉ូបូត FV da Vinci បានវាយតម្លៃថា នេះជាករណីជំងឺស្មុគស្មាញ។ ដុំសាច់មានទំហំប្រហែល ៦×១០×១០ សង់ទីម៉ែត្រ ស្ថិតនៅជិតបេះដូង ជាទីតាំងកាយវិភាគសាស្ត្រដែលពិបាកចូលដល់។ ក្នុងស្ថានភាពដែលកន្លែងធ្វើការវះកាត់តូចចង្អៀត រចនាសម្ព័ន្ធកាយវិភាគសាស្ត្រស្មុគស្មាញ និងមានហានិភ័យហូរឈាមខ្ពស់ ការជ្រើសរើសវះកាត់ដោយមានជំនួយពីរ៉ូបូតគឺជាជម្រើសល្អបំផុត។
ការវះកាត់បានធ្វើឡើងដោយលោកវេជ្ជបណ្ឌិត ថាញ់ ដោយប្រើប្រាស់ប្រព័ន្ធមនុស្សយន្ត da Vinci Xi ដែលជាជំនាន់ចុងក្រោយបំផុតនៅអាស៊ីអាគ្នេយ៍។ ប្រៀបធៀបនឹងការវះកាត់ចោះធម្មតា រ៉ូបូត da Vinci Xi ផ្តល់រូបភាព 3D HD ដែលពង្រីកឲ្យឃើញច្បាស់ខ្លាំង មានប្រព័ន្ធកាត់បន្ថយការរញ្ជួយ អនុញ្ញាតឲ្យគ្រូពេទ្យធ្វើប្រតិបត្តិការយ៉ាងបត់បែន និងមានភាពត្រឹមត្រូវខ្ពស់ ក្នុងកន្លែងតូចចង្អៀតខាងក្រោយបេះដូង។
ក្នុងអំឡុងពេលវះកាត់ ក្រុមវេជ្ជបណ្ឌិតបានធ្វើ កោសល្យវិច័យ កកដើម្បីបដិសេធមហារីកប្រភេទ carcinoma។ នៅពេលបំបែកយកចេញ ដុំសាច់នេះបានកំណត់ថាជាប្រភេទគីស សំបកក្រាស់ប្រហែល ១ សង់ទីម៉ែត្រខាងក្នុងមានរាវឈាមចាស់. ភស្តុតាងនៃការហូរឈាមមុននេះ ជាមូលហេតុដែលបណ្តាលឲ្យមានការឈឺចាប់ខ្លាំង។ បន្ទាប់ពីយកដុំសាច់ចេញទាំងស្រុង ផ្នែកជញ្ជាំងបំពង់អាហារដែលនៅសល់មានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ដេរបិទ។ ការវះកាត់បានជោគជ័យ ហើយនៅតែអាចរក្សាបំពង់អាហាររបស់អ្នកជំងឺវ័យក្មេងបាន។

ប្រហែលពីរម៉ោងបន្ទាប់ពីការវះកាត់ អ្នកជំងឺបានដឹងខ្លួន និងមានស្មារតីល្អ។ការធ្វើតេស្តពិនិត្យការលេចធ្លាយបំពង់អាហារ បានបង្ហាញលទ្ធផលអវិជ្ជមាន។ ការធ្វើតេស្តបន្ទាប់មកក៏បង្ហាញថា ដុំសាច់នេះជាលក្ខណៈស្លូត។
គួរឲ្យកត់សម្គាល់ថា គ្រួសារធ្លាប់បានពិចារណានាំអ្នកជំងឺត្រឡប់ទៅប្រទេសអ៊ីស្រាអែលដើម្បីព្យាបាល។ ប៉ុន្តែ បន្ទាប់ពីគ្រូពេទ្យបានពន្យល់យ៉ាងច្បាស់អំពីហានិភ័យនៃការហូរឈាមឡើងវិញដែលមិនអាចព្យាករណ៍បាន ជាពិសេសគ្រោះថ្នាក់ប្រសិនបើកើតឡើងលើយន្តហោះ។គ្រួសារបានសម្រេចជ្រើសរើសវះកាត់នៅមន្ទីរពេទ្យ FV។ អ្នកជំងឺបានឱ្យដឹងថា គាត់ជ្រើសរើសមន្ទីរពេទ្យ FV ព្រោះរស់នៅជិតមន្ទីរពេទ្យ ហើយមានសាច់ញាតិធ្លាប់ព្យាបាលបានជោគជ័យនៅទីនេះ។
អ្នកជំងឺបានលើកឡើងថាយ៉ាងដូច្នេះថា«ខ្ញុំជឿថាខ្ញុំបានមកដល់កន្លែងត្រឹមត្រូវហើយ »។
* ការវះកាត់ដោយរ៉ូបូត៖ ជំហានរីកចម្រើនក្នុងការព្យាបាលជំងឺទ្រូងស្មុគស្មាញ
តាមបណ្ឌិតវេជ្ជបណ្ឌិតឯកទេស២ ដាំងឌីញមិញថាញ់ ភាពជោគជ័យនៃការវះកាត់នេះបានបង្ហាញថា តួនាទីនៃការវះកាត់ដោយរ៉ូបូតកំពុងក្លាយជាសំខាន់កាន់តែខ្លាំងក្នុងការព្យាបាលជំងឺទ្រូងស្មុគស្មាញ ជាពិសេសដុំសាច់បំពង់អាហារដែលមានទំហំធំ និងស្ថិតនៅទីតាំងពិបាក
«ការវះកាត់ដោយរ៉ូបូតជួយបង្កើនភាពត្រឹមត្រូវ កាត់បន្ថយការរំខានដល់រាងកាយ កាត់បន្ថយការប្តូរទៅវះកាត់បើក និងបន្ថយពេលវេលាស្តារសុខភាពឡើងវិញ។ នោះគឺជាអត្ថប្រយោជន៍ដែលច្បាស់លាស់ខ្លាំងជាពិសេសសម្រាប់ករណីជំងឺដែលមានហានិភ័យខ្ពស់» វេជ្ជបណ្ឌិតបានបញ្ជាក់។

វះកាត់ដោយមនុស្សយន្ត da Vinci Xi នឹងត្រូវបានអនុវត្តជាផ្លូវការនៅមន្ទីរពេទ្យ FV ចាប់ពីដើមឆ្នាំ ២០២៦។ បន្ទាប់ពីការវះកាត់ដោយមនុស្សយន្តដំបូងសម្រាប់ការវះកាត់ទ្រូង និងការវះកាត់ទូទៅ ដែលមានលទ្ធផលវិជ្ជមាន មន្ទីរពេទ្យបន្តពង្រីកកម្មវិធីនេះទៅកាន់តំបន់ផ្សេងៗទៀត៖
-ប្រព័ន្ធទឹកនោម៖ ព្យាបាលមហារីកក្រពេញប្រូស្តាត មហារីកប្លោកនោម
-ប្រព័ន្ធរំលាយអាហារ៖ វះកាត់មហារីកក្រពះ ពោះវៀនធំ ជាពិសេសមានប្រសិទ្ធភាពសម្រាប់ដុំសាច់ដែលស្ថិតនៅទីតាំងពិបាកចូលដល់
-រោគស្ត្រី៖ ព្យាបាលមហារីកស្បូន មហារីកក្រពេញអូវែ និងវះកាត់យកដុំសាច់ដើម្បីរក្សាស្បូន
-ត្រចៀក ច្រមុះ បំពង់ក៖ វះកាត់ដុំសាច់នៅតំបន់ក្បាល-មុខ-ក
ដើម្បីជួយឲ្យអ្នកជំងឺអាចទទួលបានបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូតទំនើបឆាប់រហ័ស មន្ទីរពេទ្យ FV បានអនុវត្តកម្មវិធីគាំទ្រចំណាយ ៤០ លានដុងសម្រាប់ ៥០ ករណី ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ១៥ ខែមិថុនាឆ្នាំ២០២៦។
សម្រាប់ការណាត់ជួប និងការព្យាបាល សូមទាក់ទងការិយាល័យតំណាងមន្ទីរពេទ្យ FV ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមរយៈលេខទូរសព្ទ (+855) 23 211 777 ឬខ្សែទូរសព្ទលេខ (+855) 89 999 345៕


