កីឡាករ Konate ទម្លាយពីការកើតជំងឺបាក់ទឹកចិត្ត ក្រោយមរណភាពរបស់ឪពុក និងមិត្តសំឡាញ់ Jota
04-06-2026 09:53
(បរទេស)៖ ខ្សែការពារ Ibrahima Konate បានទម្លាយពីអាថ៌កំបាំងកើតជំងឺធ្លាក់ទឹកចិត្ត (depression) ក្រោយការបាត់បង់លោកឪពុក និងមិត្តភក្រ្ត Diogo Jota ក្នុងក្លិបបាល់ទាត់ Liverpool ជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយ BBC។
នៅចាំបានថា ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Jota និងប្អូនប្រុសរបស់លោក Andre Silva បានបាត់បង់ជីវិត ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ មុនពេលឪពុករបស់ Konate គឺលោក Hamady បានបាត់បង់ជីវិតដោយរោគាពាធកាលពីខែមករា ឆ្នាំ២០២៦។
កត្តាទាំងនេះបានញាំងឱ្យទម្រង់លេងរបស់កីឡាករអន្តរជាតិបារាំង វ័យ ២៧ឆ្នាំរូបនេះធ្លាក់ចុះជាខ្លាំង ពោលគឺនៅចុង បញ្ចប់រដូវកាលឆ្នាំ២០២៥-២៦ តែម្តង។
Konate ដែលបានចាកចេញពីក្លិបរបស់អាល្លឹម៉ង់ RB Leipzig ដើម្បីមកចូលរួមជាមួយ Liverpool កាលឆ្នាំ២០២១ បានថ្លែងប្រាប់វិទ្យុបារាំង Inter ថា «វាជាពិន្ទុដ៏ទាបបំផុតដែលកើតចេញពីការមានជំងឺបាក់ទឹកចិត្ត ដែលធ្វើឱ្យប៉ះពាល់ទាំងការរស់នៅ និងបាល់ទាត់។ ជាការពិត កន្លងមកខ្ញុំតែងតែលឺសូរកីឡាករដទៃនិយាយពីការកើតជំងឺបាក់ទឹកចិត្ត ទាំងដែលពួកគេរកលុយបានច្រើនក៏ដោយ»។
ទោះជាយ៉ាងណា ខ្សែការពារកណ្តាលរូបនេះ ក៏ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បញ្ចូលឈ្មោះទៅក្នុងបញ្ជី ២៦នាក់ចុងក្រោយលេង World Cup 2026 ខណៈកន្លងមកបានលេង ២៧ប្រកួត រួចរាល់ហើយ៕





