ក្រុមជម្រើសជាតិ ដែលមានកីឡាករអាយុច្រើនជាងគេនៅ World Cup 2026 ខណៈប្រេស៊ីល ឈរលេខ៦

04-06-2026 11:55

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 កាន់តែខិតជិតមកដល់មែនទែនហើយ ពោលគឺនៅសប្តាហ៍ក្រោយនេះ ដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នាលើកដំបូង។

ទន្ទឹមគ្នានោះដែរក្នុងចំណោម ៤៨ប្រទេស (ក្រុម) មកពី ៦តំបន់ដែលជាសមាជិករបស់សហព័ន្ធបាល់ទាត់ FIFA ក៏បានបញ្ជូនឈ្មោះកីឡាកររបស់ពួកគេរៀងៗខ្លួនរួចរាល់ហើយដែរ និងរកឃើញថា មាន ៨ក្រុម មានកីឡាករក្នុងចំណោម ២៦នាក់សរុបរបស់ពួកគេ មានអាយុច្រើនជាងគេ គ្រាដែលសាំបាប្រេស៊ីល អតីតជើងឯក World Cup ៥សម័យ ស្ថិតនៅលេខរៀងទី៦។

ក្នុងចំណោមអាយុគិតជាមធ្យមទាំងនោះបានរកឃើញថា មានតែប្រទេសស្កុតឡេនមួយគត់ស្ថិតនៅតំបន់អឺរ៉ុប (UEFA) ដោយកន្លងមកទាំងក្លិប និងជម្រើសជាតិរបស់ពួកគេ ច្រើនតែប្រើកីឡាករក្មេងៗជានិច្ច ដើម្បីប្រជែងយកពានធំលំដាប់កំពូលនេះ។

១៖ ប៉ាណាម៉ា (អាមេរិកខាងជើង) អាយុ ៣០ឆ្នាំ និង ១៥៥ថ្ងៃ
២៖ អ៉ីរ៉ង់ (អាស៊ី) អាយុ ៣០ឆ្នាំ និង ១២១ថ្ងៃ
៣៖ កូឡុំប៊ី (ឡាទីន) អាយុ ៣០ឆ្នាំ និង ៣២ថ្ងៃ
៤៖ កាប់វ៉េ (អាហ្រ្វិក) អាយុ ២៩ឆ្នាំ និង ២៤៧ថ្ងៃ
៥៖ កាតា (អាស៊ី) អាយុ ២៩ឆ្នាំ និង ១៧៣ថ្ងៃ
៦៖ ប្រេស៊ីល (ឡាទីន) អាយុ ២៩ឆ្នាំ និង ៧៤ថ្ងៃ
៧៖ ស្កុតឡេន (អឺរ៉ុប) អាយុ ២៩ឆ្នាំ និង ៦៩ថ្ងៃ
៨៖ កុងហ្គោ (អាហ្វ្រិក) អាយុ ២៩ឆ្នាំ និង ២៥ថ្ងៃ៕