សម្រាកសាកឡាន EV នៅទីតាំង «លីលី» ក្រុងស្ទឹងត្រែង បង្កើនអារម្មណស្រស់ស្រាយជាមួយ Station Mart & Coffee គាំទ្រផលិតផលជាតិក្នុងដំណើរកម្សាន្តលោកអ្នក «EV Zone បង្ហាញទីតាំងសាកថ្មទូទាំងប្រទេស»
04-06-2026 15:24
(ភ្នំពេញ)៖ ធ្វើដំណើរប្រកបដោយភាពរីករាយ និងគ្មានកង្វល់ ជាមួយចំណតឈប់សម្រាកដ៏ទំនើបធំទូលាយនៅស្ថានីយសាករថយន្តអគ្គិសនី EV (តេលា លីលី) ដែលមានផ្គត់ផ្គង់ប្រេងឥន្ទនៈ និងហ្គាស នៅក្រុងស្ទឹងត្រែង បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏ងាយស្រួល និងពេញលេញសម្រាប់អ្នកបើកបរគ្រប់រូប នឹងគ្រប់ស្ថានភាពផ្លូវទូទាំងប្រទេស ហើយទីតាំងមានការគាំទ្រលផលិតផលក្នុងស្រុកជាចម្បង។
ខណៈម្ចាស់យានយន្តអគ្គិសនីជាច្រើនអាចស្វែងរកទីតាំងសាកថ្ម «តេលា លីលី» តាមរយៈការឆែកមើលតាមមុខងារឆ្លាតវៃ EV Zone របស់កម្មវិធី Fresh AI ដែលជាមុខងារបង្ហាញទីតាំងសាកជាង ២០០កន្លែងទូទាំងប្រទេសយ៉ាងងាយស្រួលបំផុត។
ស្ថានីយសាកថ្ម EV ដែលមានកម្លាំង 120kw (តេលា លីលី) មានផ្គត់ផ្គង់ប្រេងឥន្ទនៈ នឹងហ្គាស ជាមួយការផ្តល់ជូនសេវាកម្មងាយស្រួលសម្រាប់យានយន្តអគ្គិសនី និងមានសុវត្ថិភាព។ ហើយក្រៅពីការអង្គុយចាំ លោកអ្នកអាចបង្កើនអារម្មណស្រស់ស្រាយជាមួយកាហ្វេឈ្ងុយឆ្ងាញ់ (Station Coffee) ជំនួយស្មារតីឱ្យស្រឡះល្អ ផ្តល់ថាមពលបន្ថែមសម្រាប់បន្តដំណើរទៅមុខ ហើយកាន់តែពិសេសទៀតនោះទីតាំងមាន Station Mart មានអាហារសម្រន់ជាច្រើនមុខ ភេសជ្ជៈត្រជាក់ៗ និងទំនិញចាំបាច់ជាច្រើនជម្រើសជាផលិតផលជាតិ (មិនមានផលិតផលរបស់ប្រទេសថៃ)។
ចំពោះទីតាំងសាក EV ដែលស្ថិតក្នុងស្ថានីយតេលា លីលី មានហាង Station Coffee ដែលផ្តល់ជូនគ្រាប់កាហ្វេដែលលីងក្នុងស្រុក មានរសជាតិឈ្ងុយឆ្ងាញ់៖
* កាហ្វេក្តៅ និងត្រជាក់គ្រប់ប្រភេទ
* តែទឹកដោះគោ និងភេសជ្ជៈពិសេស
* Smoothies និង Fresh Drinks
* អាហារសម្រន់ និងនំផ្សេងៗ
* Free Wi-Fi ល្បឿនលឿន
* កន្លែងសាកថ្មទូរស័ព្ទ និង Laptop
* កន្លែងអង្គុយសម្រាប់សិក្សា ធ្វើការ និងជួបជុំមិត្តភក្តិ
* ចំណតយានយន្តងាយស្រួល និងសុវត្ថិភាព
* សេវាកម្មរហ័ស និងរួសរាយរាក់ទាក់។
ទីតាំង Station Mart៖
* ភេសជ្ជៈស្រស់ៗ និងភេសជ្ជៈប៉ូវកម្លាំង
* កន្លែងអង្គុយសម្រាកប្រកបដោយផាសុកភាព
* អាហារសម្រន់ និងនំគ្រប់ប្រភេទ
* ភេសជ្ជៈត្រជាក់ និងទឹកសុទ្ធ
* មីកញ្ចប់ អាហាររួចរាល់ និងអាហារក្លាសេ
* សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ
* ទីតាំងងាយស្រួលនៅក្នុងស្ថានីយ៍ប្រេង
* ចំណតយានយន្តធំទូលាយ
* សេវាកម្មរហ័ស សម្រាប់អ្នកធ្វើដំណើ
* បរិយាកាសស្អាត និងមានម៉ាស៊ីនត្រជាក់
* បន្ទប់ទឹកស្អាត និងមានអនាម័យ
* កន្លែងអង្គុយរង់ចាំប្រកបដោយផាសុកភាព។
ទីតាំងមានបន្ទប់ទឹកស្អាតមានអនាម័យល្អ និងទីធ្លាចតយានយន្តធំទូលាយ ចូលចតនៅស្ថានីយតេលា លីលី ដើម្បីដកឃ្លាសម្រាក និងបំពេញថាមពលសម្រាប់ទាំងលោកអ្នក និងយានយន្តធ្វើដំណើរយ៉ាងពេញលេញ ដែលមានទីតាំងនៅទុលមុខសាលាខេត្តស្ទឹងត្រែង៕




















