អបអរសាទរ! ក្រុមបាល់បោះអង្គុយជនពិការនារីកម្ពុជា ផ្តួលម្ចាស់ផ្ទះម៉ាឡេស៊ី ការពារមេដាយមាសបានសម្រេច
04-06-2026 16:45
(ភ្នំពេញ)៖ ក្រុមបាល់បោះអង្គុយជនពិការកម្ពុជានារី ធ្វើបានល្អតាមរយៈការពារមេយដាយមាសបានសម្រេច ក្នុងយុទ្ធនាការប្រកួតកីឡាបាល់បោះជនពិការជើងឯកអាស៊ី លើកទី២ (2nd Asian Para Throwball Championship) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ក្នុងនាមជាម្ចាស់ជើងឯកកាលពីឆ្នាំ២០២៥ កន្លងទៅ។
ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនានេះ ក្រុមបាល់បោះអង្គុយជនពិការនារីកម្ពុជា បានយកឈ្នះគូប្រជែងម្ចាស់ផ្ទះម៉ាឡេស៊ី ដើម្បីការពារមេដាយមាសរបស់ខ្លួនសម្រេចជាលើកដំបូងបែបនេះ៕




