កូដឌីវ័រ ជាក្រុមក្មេងជាងគេប្រចាំ World Cup 2026 ដែលមានអាយុជាមធ្យម ២៥.៨ឆ្នាំ
05-06-2026 09:48
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិមកពីទ្វីបអាហ្វ្រិក (CAF) កូដឌីវ័រ គឺជាក្រុមដែលមានកីឡាករអាយុតិចជាងគេបំផុតប្រចាំ World Cup 2026 គិតជាមធ្យមតែជាង ២៥.៨ឆ្នាំប៉ុណ្ណោះ។
នេះជាលើកទី៤ របស់ពួកគេដែលបានលេងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ៤ឆ្នាំម្តង នៃជុំចុងក្រោយ ក្នុងនាមក្រុមលេងតំណាងតំបន់អាហ្វ្រិក ចាប់តាំងពីឆ្នាំ២០០៦ ២០១០ និងឆ្នាំ២០១៤។
កូដឌីវ័រ ស្ថិតក្នុងពូល E ជាមួយអតីតជើងឯក World Cup ៤សម័យកាលអាល្លឺម៉ង់ កូរ៉ាសៅ និងអេក្វាទ័រ៕




