ទីផ្សារខុនដូបច្ចុប្បន្ន! អ្នកទិញ ផ្តោតសំខាន់ទៅលើទីតាំង តម្លៃ និងគុណភាព ខណៈទីតាំងនៅក្បែរមាត់សមុទ្រនៅបន្តទាក់ទាញ អ្នកទិញសម្រាប់ការស្នាក់នៅនិងសម្រាកលម្ហែកាយ
05-06-2026 10:25
(ព្រះសីហនុ)៖ បើទោះបីជា វិស័យខុនដូរហាក់រងផលប៉ះពាល់ខ្លាំងចាប់តាំងពីវិបត្តិកូវីដ១៩ក្តី ប៉ុន្តែគោលលដៅឆ្នេរសមុទ្រ នៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកទិញ និងវិនិយោគិនដែលកំពុងស្វែងរកផ្ទះទីពីរ។ ជាពិសេសនៅ ក្រុងព្រះសីហនុបានបន្តទាក់ទាញការចាប់អារម្មណ៍សម្រាប់ការទិញផ្ទះសម្រាប់រស់នៅ និងសម្រាកលម្ហែតាមមាត់សមុទ្រ និងសម្រាប់ដាក់ជួលដល់អ្នកទេសចរ។
នៅក្នុងទីផ្សារខុនដូនាពេលបច្ចុប្បន្ននេះ អ្នកទិញគឺផ្តោតសំខាន់ទៅលើទីតាំង តម្លៃ និងគុណភាពរបស់ខុនដូ។ អ្នកជំនាញបានលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺជាឱកាសដ៏ល្អបំផុតក្នុងការទិញខុនដូ ព្រោះបច្ចុប្បន្ននេះ ខុនដូរមានតម្លៃសមរម្យ ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់ងាយស្រួល។ បន្ថែមពីនេះ រាល់គម្រោងនានា កំពុងតែមានប្រ៉ូមូសិន និងលក្ខខណ្ឌពិសេសៗជាច្រើន ដែលអំណោយផលដល់អតិថិជន។
ច្បាស់ណាស់ អតិថិជនភាគច្រើន ដែលមានបំណងទិញខុនដូរ នៅពេលបច្ចុប្បន្ននេះ នឹងស្វែងរកម្រោងណាដែលមានភាពច្បាស់លាស់ តម្លៃសមរម្យ និងអាចស្នាក់នៅបានភ្លាមៗ ហើយជាគម្រោងរបស់ក្រុមហ៊ុនដែលមានកំណត់ត្រារឹងមាំ និងប្រវត្តិល្អ ក៏ដ៏ជាទីតាំងដែលផ្តល់ផាសុកភាព និងទេសភាពស្រស់ ដែលអំណោយផលដល់ការរស់នៅ និងសម្រាកលម្ហែកាយ។
នៅតាមឆ្នេសុខា ដែលជាឆ្នេដ៏ស្រស់ស្អាត មានគម្រោងខុនដូរជាច្រើនបានបញ្ចប់ការសាងសង់ ក្នុងនោះក៏មានគម្រោងខុនដូរ D’Seaview ផងដែរ។
មានកម្ពស់ ២៨ជាន់ D’Seaview ដែលមានទីតាំងនៅក្បែរឆ្នេរសុខា ដែលអាចមើលឃើញទិដ្ឋភាពទឹកសមុទ្រ ហាក់ទទួលបានការចាប់អារម្មណ៍ពីអតិថិជន ដោយសារបរិយាកាសរស់នៅស្រួល ហើយក៏ងាយស្រួលក្នុងការដាក់ជួលបន្តដល់ភ្ញៀវដែលស្វែងរកផ្ទះវិស្សមកាលនៅខេត្តព្រះសីហនុ។
គម្រោងខុនដូ D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះស្ថិតនៅខេត្តព្រេះសីហនុ ក្បែរឆ្នេរសុខា និងក្បែរតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជា អាកាសយានដ្ឋានអន្តរជាតិ ដែលធ្វើឱ្យគម្រោងនេះមានសក្តានុពលខ្ពស់សម្រាប់វិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសវិនិយោគិនអន្តរជាតិ ដែលកំពុងស្វែងរកឱកាសរីកចម្រើនក្នុងទីផ្សារអចនទ្រព្យនៅកម្ពុជា។ ម្រោងនេះរួមមានខុនដូប្រណីត អគារពាណិជ្ជកម្ម និងសណ្ឋាគារ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន PH One Development Limited ដែលជាបុត្រសម្ព័ន្ធរបស់ Hong Lai Huat Group លីមីត ជាក្រុមហ៊ុនចុះបញ្ជីសាធារណៈនៅផ្សារហ៊ុនសិង្ហបុរី។ អគារនេះត្រូវបាន សាងសង់រួចរាល់ជាស្ថាពរតាំងពីដើមឆ្នាំ២០២០ មាន ៧៣៧យូនីត បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ និងកន្លែងចតឡានធំទូលាយ។ D’Seaview ផ្តល់ជូននូវបទពិសោធន៍រស់នៅបែបស៊ីវិល័យជាមួយនឹងទិដ្ឋភាពសមុទ្រដ៏ស្រស់ស្អាត ជាជម្រើសដ៏ទាក់ទាញសម្រាប់ការស្នាក់នៅ និងការវិនិយោគនៅខេត្តព្រះសីហនុ។
D’Seaview នឹងផ្តល់ជូនកម្មសិទ្ធិប្លង់រឹង ហើយអតិថិជននឹងកាន់តែចំណេញ ដោយទទួលបានអត្រាការប្រាក់០% រយៈពេល២៤ខែ លក្ខខណ្ឌបង់ប្រាក់ងាយស្រួល អាចកាន់សោរចូលនៅបានភ្លាមៗ ។ គម្រោងខុនដូរនេះ ផ្តល់ភាពឯកជនខ្ពស់ ងាយស្រួលក្នុងការរស់នៅ ដោយមានសន្តិសុខនិងសុវត្ថិភាពយាមការ២៤ ក្នុងរយៈពេល៧ថ្ងៃក្នុងមួយសប្តាហ៍។ សម្រាប់អ្នកដែលចង់បើកដំណើរការអាជីវកម្ម នឹងកាន់តែល្អ ដោយគម្រោងនេះ មានប្រជាជនរស់នៅ និងប្រកបអាជីវកម្មច្រើនស្រាប់៕ សម្រាប់ពត៏មានលម្អិតពីខនដូD'seaview សូមទាក់ទងលេខទូរស័ព្ទ 096 568 9191៕












