* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?

មជ្ឈមណ្ឌលវេជ្ជសាស្រ្ត BM សិង្ហបុរី បើកដំណើរការជាផ្លូវការនៅភ្នំពេញ ព្រមទាំងផ្តល់ការពិនិត្យព្រះសុខភាព និងចាក់វ៉ាក់សាំងប្រគេនព្រះសង្ឃដោយមិនគិតថ្លៃ

05-06-2026 21:11

(ភ្នំពេញ)៖ មជ្ឈមណ្ឌល BM សិង្ហបុរី សោភ័ណភាពវេជ្ជសាស្រ្ត(BM SGMC) បានសម្ពោធបើកដំណើរការជាផ្លូវការនៅភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីនាំយកសេវាព្យាបាលតាមស្តង់ដារប្រទេសសិង្ហបុរីមកកម្ពុជា។ ព្រមជាមួយនឹងការបើកដំណើរការនេះ មជ្ឈមណ្ឌលនេះ បានផ្តល់ការពិនិត្យព្រះសុខភាព និងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃប្រគេនព្រះសង្ឃផងដែរ។

ពិធីសម្ពោធ មជ្ឈមណ្ឌលវេជ្ជសាស្រ្ត BM សិង្ហបុរី បានរៀបចំឡើងយ៉ាងអធឹកអធម ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល តំណាងភាគហ៊ុនធំៗមកពីសិង្ហបុរី ក្រុមវេជ្ជបណ្ឌិតជំនាញកំពូលមកពី ៥ប្រទេស អ្នកផលិតមាតិកានៅលើបណ្តាញសង្គម និងភ្ញៀវកិត្តិយសជាច្រើនរូប។

លោក Li jing yi អគ្គនាយក មជ្ឈមណ្ឌលវេជ្ជសាស្រ្ត BM សិង្ហបុរី បានឱ្យដឹងថា ការនាំយកសេវាសុខាភិបាលស្តង់ដាសិង្ហបុរីមកកម្ពុជានាពេលនេះ ដោយមើលឃើញពីសក្តានុពលរបស់កម្ពុជា​ ហើយ​ BM SGMCនឹងនាំយកនូវបច្ចេកវិទ្យាទំនើប ព្រមទាំងផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរកម្រិតស្តង់ដារសិង្ហបុរី និងស្តង់ដារអន្តរជាតិជូនដល់ជូនដល់អតិថិជននៅកម្ពុជា។

លោកបន្ថែមថា មជ្ឈមណ្ឌលវេជ្ជសាស្រ្ត BM សិង្ហបុរី មិនត្រឹមតែចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមក្នុងសកម្មភាពសប្បុរធម៌នៅក្នុងសង្គមផងដែរ ដូច្នេះហើយទើបថ្ងៃនេះ បាននិមន្តព្រះសង្ឃជាច្រើនអង្គចូលរួមកម្មវិធី​នេះ និងផ្តល់ជូនការពិនិត្យព្រះសុខភាព និងចាក់វ៉ាក់សាំងប្រគេនដោយឥតគិតថ្លៃ។

លោកបណ្ឌិត​ លី​ ធុជ ទេសរដ្ឋមន្រ្តី​ទទួលបន្ទុកបេសកកម្មពិសេស​ បានសម្តែងការអបអរសាទរ ចំពោះការបើកដំណើរការ មជ្ឈមណ្ឌលវេជ្ជសាស្រ្ត BM សិង្ហបុរីនៅកម្ពុជា ដែលបាននាំយកសេវាសុខាភិបាលប្រកបដោយគុណភាព ផ្តល់នូវភាពកក់ក្តៅ ការយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល ជូនប្រជាជនកម្ពុជា និងជនបរទេសដែលកំពុងស្នាក់ និងរស់នៅកម្ពុជា ដោយមជ្ឈមណ្ឌលនេះ មានសម្ភាវេជ្ជសាស្រ្តបែបទំនើបៗ ព្រមទាំងមានវេជ្ជបណ្ឌិតទាំងជាតិ និងអន្តរជាតិ ដែលនឹងនាំមកនូវការរីកចម្រើននៃវិស័យសុខាភិបាលនៅកម្ពុជា។

​​មជ្ឈមណ្ឌល BM សិង្ហបុរី សោភ័ណភាពវេជ្ជសាស្រ្ត មានទីតាំង ស្ថិតនៅ អគារ​ The Bridge ​ជាន់ទី 3A​ ផ្លូវរដ្ឋសភា, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន​ រាជធានីភ្នំពេញ កម្ពុជា​៕