Spurs យកបានប្រធានក្រុមស្កុតឡេន Robertson ក្រោយចប់កិច្ចសន្យានៅ Liverpool
06-06-2026 10:19
(បរទេស)៖ ក្លិប Tottenham Hotspur បានចុះកិច្ចសន្យាជាមួយខ្សែការពារស្លាបឆ្វេង Andy Robertson ដែលជាប្រធានក្រុមជម្រើសជាតិស្កុតឡេនលេង World Cup 2026 ក្រោយចាកចេញពី Liverpool។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ៣២ឆ្នាំរូបនេះ នឹងក្លាយជាសមាជិកថ្មីក្លិបមាន់ខ្នាយមាសពេញសិទ្ធិចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ផុតកិច្ចសន្យាជាមួយហង្សក្រហមនៅពេលចប់រដូវកាល ២០២៥-២៦ រួចមក។
នៅចាំបានថា Spurs បានដាក់គោលដៅទៅលើ Robertson តាំងពីលោក Thomas Frank នៅដឹកនាំនាអំឡុងរដូវកាលដោះដូរកីឡាករក្នុងខែមករា ឆ្នាំ២០២៦ មកម្ល៉េះ។
Spurs អតីតក្រុមរងជើងឯក UCL 2019 បានសង្រ្គោះកៅអីលេងពាន Premier League រដូវកាលក្រោយបន្តទៀត នៅពេលយកឈ្នះ Everton នៅថ្ងៃបិទបញ្ចប់ ស្ថិតក្រោមការដឹកនាំរបស់លោក Roberto di Zerbi៕



