FIFA សោកស្តាយ ចំពោះសំបុត្រឥតគិតថ្លៃមានបញ្ហា និងជម្រុញឲ្យចំណាយលុយវិញ

06-06-2026 10:50

(បរទេស)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានបង្ហាញការខកចិត្ត ដ្បិតសំបុត្រទស្សនា World Cup 2026 ឥតបង់ថ្លៃប្រមាណ ៦០សន្លឹកមានបញ្ហា និងលើកទឹកចិត្តឲ្យចំណាយលុយទិញថ្មីវិញ។

តាមរយ:ការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា សហព័ន្ធសាម៉ីខាងលើបានលុបចោលចំពោះការបញ្ជាទិញតាមគេហទំព័រ ជាមួយនឹងតម្លៃមិនត្រូវគ្នាជាច្រើន និងបានប៉ះពាល់សំបុត្រឥតគិតថ្លៃថែមទៀត។

Ticket Talk Network គណនីប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ដែលបានបង្ហោះ និងចែករំលែកថា អ្នកគាំទ្រដែលទិញសំបុត្រអនឡាញ ត្រូវបង់លុយក្នុងរយ:ពេល ៧ថ្ងៃ មុនពេលត្រូវបានលុបចោល។

សំបុត្រដែលមានបញ្ហាទាំងនោះ ស្ថិតក្នុងការប្រកួតសន្សំពិន្ទុតាមពូលនាទីក្រុង Toronto ប្រទេសកាណាដា ជាទីតាំងសហម្ចាស់ផ្ទះ World Cup 2026 ជាមួយសហរដ្ឋអាមេរិក និងមិចស៊ិក ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនាតទៅ។

FIFA បានដាក់លក់សំបុត្រ World Cup លើកទី២៣ ចុងក្រោយកាលខែមេសា និងបន្តលក់ដល់ថ្ងៃចាប់ផ្តើមតែម្តងផងដែរ៕