ធនាគារ អេស៊ីលីដា ចូលរួមប្រកួតបាល់ទាត់ «Cambodian Business World Cup 2026»
06-06-2026 11:20
(ភ្នំពេញ)៖ ក្រុមបាល់ទាត់របស់ធនាគារ អេស៊ីលីដា (ACLEDA) មានមោទនភាពចូលរួមប្រកួតពានរង្វាន់ Cambodian Business World Cup 2026 ដើម្បីអបអរ FIFA World Cup 2026 និងលើកកម្ពស់ស្មារតីកីឡា មិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម្រាប់ការប្រកួតនេះ មានរយៈពេល២ ថ្ងៃ រួមមាន៖ ទី១៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ៨៖០០ព្រឹក នៅ ISI Training Ground
- ផែនទី៖ https://maps.app.goo.gl/JoZ8XBmWi1t2EP2z5 និងទី២៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ២៖០០រសៀល នៅ ISI Stadium
- ផែនទី៖ https://maps.app.goo.gl/5vpJaiUTnK7P1Cr89។
ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាមួយសម្រាប់បង្កើនសាមគ្គីភាព មិត្តភាព និងការតភ្ជាប់បណ្ដាញធុរកិច្ចរវាងសហគមន៍ធុរកិច្ចអន្តរជាតិ ដែលកំពុងវិនិយោគ និងប្រតិបត្តិការនៅកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Cambodian Business World Cup 2026 នេះ ត្រូវបានផ្តួចផ្តើមដោយសហគមន៍ធុរកិច្ចជប៉ុន និងកូរ៉េប្រចាំកម្ពុជា។









