ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភនាំយកគ្រូបង្វឹកជើងខ្លាំង ៤រូប ដល់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៉ីង ត្រៀមដណ្តើមជ័យជម្នះ លើឆាកអន្តរជាតិ
06-06-2026 11:41
(ភ្នំពេញ)៖ ស្របពេលដែលវិស័យកីឡាឃីកបុកស៊ីងនៅកម្ពុជា កំពុងមានសន្ទុះគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ CAMBODIA SPORT+ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា នាំយកគ្រូបង្វឹកអន្តរជាតិជំនាញចំនួន ៤ រូប ដើម្បីពង្រឹងគុណភាព និងស្តង់ដាបច្ចេកទេសហ្វឹកហាត់ ឱ្យកាន់តែមានប្រសិទ្ធភាពទ្វេដង។
ក្នុងឱកាសនេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងកីឡាករ–កីឡាការិនីឃីកបុកស៊ីងទាំងអស់ ព្រមទាំងផ្ដល់កម្លាំងចិត្តដល់កីឡាករ-កីឡាការិនីឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ពង្រឹងកម្លាំងកាយ និងស្មារតីប្រកួតឱ្យកាន់តែរឹងមាំដើម្បីក្លាយជាកម្លាំងស្នូលសម្រាប់វិស័យកីឡាជាតិនាពេលអនាគត។
ជាអ្នកជំរុញវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា ឱ្យកាន់តែខ្លាំង CAMBODIA SPORT+ បានឧបត្ថម្ភថវិកាចំនួន ៥០០ លានរៀល ដល់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្នុងការនាំយកអ្នកជំនាញអន្តរជាតិមកលើកនេះ។ បន្ថែមជាមួយនឹងការរៀបចំព្រឹត្តិការណ៍ប្រកួត «កំពូលអ្នកចម្បាំង CAMBODIA SPORT+» នឹងធ្វើឱ្យវិស័យឃីកបុកស៊ីងកម្ពុជា កាន់តែរីកចម្រើន និងមានភាពលេចធ្លោ កាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ៕
*CAMBODIA SPORT+ បំពេញក្តីស្រមៃ ជួយជំរុញវិស័យឃីកបុកស៊ីងនៅកម្ពុជា








