គម្រោងថ្មីរបស់ បុរី ប៉េង ហួត «ភូមិនិម្មិត» បញ្ចេញវត្តមានវីឡាម៉ូដថ្មីសន្លាង ប្រចាំឆ្នាំ២០២៦ ឈ្មោះថា «វីឡា ភ្លោះ ព្រេស្ទិជ»

06-06-2026 13:49

(ភ្នំពេញ)៖ នៅក្នុងឱកាសបើកលក់ជាផ្លូវការនៃគម្រោង «ភូមិនិម្មិត» ក្រុមហ៊ុន បុរី ប៉េង ហួត បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន តាមរយៈការបង្ហាញជម្រើសតម្លៃដ៏សម្បូរបែប និងរចនាម៉ូដ ផ្ទះជំនាន់ថ្មីបំផុតសម្រាប់ឆ្នាំ២០២៦។ គម្រោងថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងគ្រប់តម្រូវការ គ្រប់ប្រភេទអតិថិជន ដោយមានចាប់ពីវីឡាកូនកាត់ប្រភេទ LM ដែលមានតម្លៃត្រឹមតែជាង ២០ម៉ឺនដុល្លារ និង វីឡាទោលខ្នាតតូចក្នុងតម្លៃជិត ៥០ម៉ឺនដុល្លារ រហូតដល់វីឡាទោលខ្នាតធំលំដាប់កំពូល (ប្រភេទ ឃីង ហ្គ្រេណ) ដែលមានតម្លៃចាប់ពីជាង ២លានដុល្លារឡើងទៅ។

ចំណុចលេចធ្លោបំផុត គឺការបង្ហាញខ្លួនជាលើកដំបូងបង្អស់នូវ «វីឡា ភ្លោះ ព្រេស្ទិជ» (Twin Prestige) ដែលជាម៉ូដផ្ទះថ្មីសន្លាងមានតម្លៃត្រឹមតែ ២៥ម៉ឺនដុល្លារប៉ុណ្ណោះ។ វីឡាភ្លោះម៉ូដថ្មីនេះ ត្រូវបានសម្រិតសម្រាំងឡើងដើម្បីជាជម្រើសដ៏ល្អប្រសើរ ស្ថិតនៅចន្លោះកណ្តាលរវាងម៉ូដវីឡាភ្លោះ A និងវីឡាភ្លោះ ម៉ូដឺន ដោយផ្តល់ជូននូវរចនាបថរស់នៅដ៏ស៊ីវិល័យ ទំនើប ទទួលបានពន្លឺធម្មជាតិបានយ៉ាងល្អ និងមានតម្លៃសមរម្យបំផុតងាយស្រួលក្នុងការសម្រេចចិត្តក្លាយជាម្ចាស់លំនៅឋានមួយនេះ។ ការជ្រើសរើសឈ្មោះ «Twin Prestige» នេះ គឺដើម្បីឆ្លុះបញ្ចាំងពីកិត្តិយស កិត្យានុភាព និងភាពឧត្តុង្គឧត្តមរបស់ម្ចាស់លំនៅឋានម្នាក់ៗ។

ក្រៅពីការរចនាដ៏ទាក់ទាញ និងតម្លៃសមរម្យ គម្រោង «ភូមិនិម្មិត» ក៏ជាជម្រើសវិនិយោគដ៏មានសក្តានុពលខ្ពស់សម្រាប់ថ្ងៃអនាគតផងដែរ។ ការសម្រេចចិត្តទិញក្នុងដំណាក់កាលប្រកាសបើកលក់ជាផ្លូវការនេះ នឹងធ្វើឱ្យអតិថិជនទទួលបានតម្លៃដើមដំបូងបង្អស់ពីក្រុមហ៊ុន មានឱកាសបន្ថែមថយទំហំដីតាមតម្រូវការ និងត្រៀមខ្លួនទទួលបានផលចំណេញខ្ពស់ពីការឡើងថ្លៃនាពេលខាងមុខ។

កាន់តែពិសេស សម្រាប់អតិថិជនដែលអញ្ជើញមកកក់លំនៅឋានក្នុងថ្ងៃបើកលក់ជាផ្លូវការនៅថ្ងៃទី៦ - ៧ ខែមិថុនានេះ នឹងទទួលបានកាដូអនុស្សាវរីយ៍ជាការបញ្ចុះតម្លៃរហូតដល់ ៨% ភ្លាមៗ ហើយបញ្ចុះតម្លៃ Extra បន្ថែមរហូតដល់ ២ ម៉ឺនដុល្លារ និង មានឱកាសកោសកាតបញ្ចុះតម្លៃបន្ថែមមួយតង់ទៀត មិនតែប៉ុណ្ណោះក៏មានគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ 016 59 6789 ឬអញ្ជើញមកកាន់ទីតាំងកម្មវីធី គម្រោង ភូមិនិម្មិត https://maps.app.goo.gl/sHVCPjrVno98nwCN9