ក្រុមជម្រើសជាតិនារីកម្ពុជា យកឈ្នះសិង្ហបុរី ៥-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅឥណ្ឌូនេស៊ី

06-06-2026 21:39

(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ៥-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Arcamanik នាប្រទេសឥណ្ឌូនេស៊ី។

ក្រោយជ័យជម្នះនេះ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិមួយទៀត ដោយត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ៕