បុរសវ័យ៧០ឆ្នាំម្នាក់ ដែលមានគ្រួសក្នុងថង់ទឹកប្រមាត់ និងមានជាប់វត្ថុចម្លែកដោយសារធ្លាប់វះកាត់បរាជ័យ ត្រូវបានជួយសង្រ្គោះ ក្នុងរយៈពេល៥ ម៉ោង
08-06-2026 09:48
(វៀតណាម)៖ បន្ទាប់ពីអន្តរាគមន៍បរាជ័យពីរលើកនៅក្នុងប្រទេស លោក K.B. ដែលមានអាយុ ៧០ ឆ្នាំ ជនជាតិកម្ពុជា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ FV ក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយមានជំងឺខាន់លឿងស្ទះទឹកប្រមាត់ ការឆ្លងមេរោគធ្ងន់ធ្ងរ និងស្ទះឧបករណ៍បំបែកគ្រួសនៅក្នុងបំពង់ទឹកប្រមាត់។ យ៉ាងនេះក្តី លោកត្រូវបានជួយសង្រ្គោះ បន្ទាប់ពីឆ្លងកាត់ការវះកាត់ដ៏សំខាន់ រយៈពេល ៥ ម៉ោង គ្រួសក្នុងថង់ទឹកប្រមាត់ទំហំ ១២មីលីម៉ែត្រ ត្រូវបានយកចេញពីរាងកាយរបស់អ្នកជំងឺដោយជោគជ័យ រួមជាមួយនឹងឧបករណ៍បំបែកគ្រួស។
លោក K.B មានរោគសញ្ញាដូចជំងឺផ្តាសាយ បាត់បង់ចំណង់អាហារ និងហើមពោះ។ ប៉ុន្តែ ត្រឹមតែពីរថ្ងៃក្រោយមក រាងកាយទាំងមូលរបស់គាត់ប្រែទៅជាពណ៌លឿង ហើយពោះរបស់គាត់ក៏ហើមធំ។ ការស្កេន CT នៅមន្ទីរពេទ្យមួយក្នុងប្រទេសកម្ពុជាបានបង្ហាញថាមានគ្រួសនៅក្នុងបំពង់ទឹកប្រមាត់ និងការឆ្លងមេរោគបំពង់ទឹកប្រមាត់ ដែលតម្រូវឱ្យមានការវះកាត់បន្ទាន់។
ដោយសារតែភាពធ្ងន់ធ្ងរនៃការឆ្លងមេរោគ គ្រូពេទ្យមិនអាចយកថង់ទឹកប្រមាត់ចេញដោយប្រើវិធីសាស្ត្រ ចោះបាន ហើយត្រូវប្តូរទៅវះកាត់បើក។ ប៉ុន្តែ ការវះកាត់បើកចំហក៏មិនបានជោគជ័យដែរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ អ្នកជំងឺបានទទួលការឆ្លុះសុងក្រពះពោះវៀន (តាមរយៈមាត់) ដើម្បីយកគ្រួសក្នុងថង់ទឹកប្រមាត់ចេញ។ ដោយសារតែថ្មនេះរឹងខ្លាំង ឧបករណ៍បំបែកគ្រួសបានជាប់គាំង ហើយជាប់យ៉ាងរឹងនៅក្នុងបំពង់ទឹកប្រមាត់ មិនអាចទាញមកវិញបាន។ ក្រោយពីអន្តរាគមន៍ពីរលើក គ្រួសក្នុងថង់ទឹកប្រមាត់នៅតែមិនទាន់បានយកចេញ ហើយការស្ទះបំពង់ទឹកប្រមាត់កាន់តែអាក្រក់ទៅៗ ដែលនាំឱ្យមានការឆ្លងមេរោគបំពង់ទឹកប្រមាត់ធ្ងន់ធ្ងរ។
អនុបណ្ឌិតវេជ្ជបណ្ឌិតឯកទេសទី២ ផានវ៉ាន់ថៃ ប្រធានផ្នែកវះកាត់ទូទៅ នៃមន្ទីរពេទ្យ FV បានឱ្យដឹងថា ករណីរបស់លោក K.B. គឺជា «បញ្ហាពិបាកដោះស្រាយមួយ»។ អ្នកជំងឺទើបទទួលការវះកាត់បើកកាលពី ១៣ ថ្ងៃមុន ដូច្នេះមិនសមស្របសម្រាប់ការវះកាត់ម្តងទៀតឆាប់ពេកទេ។ ប៉ុន្តែ ស្ថានភាពឆ្លងមេរោគកំពុងធ្ងន់ធ្ងរ ព្រោះដុំគ្រួស និងឧបករណ៍បំបែកគ្រួសនៅតែជាប់នៅក្នុងបំពង់ទឹកប្រមាត់ មិនទាន់បានដោះចេញ ទើបបង្ខំឲ្យគ្រូពេទ្យត្រូវធ្វើការចូលអន្តរាគមន៍បន្ទាន់។
«ជាទូទៅ ពួកយើងនឹងព្យាយាមជៀសវាងការវះកាត់ម្តងទៀតឆាប់ពេកលើស្នាមវះចាស់ដែលកំពុងរលាក និងជាប់គ្នា ប៉ុន្តែករណីនេះគ្មានជម្រើសផ្សេងទៀតទេ ត្រូវតែវះកាត់ដើម្បីសង្គ្រោះអ្នកជំងឺ»។ នេះជាការលើកឡើងរបស់ វេជ្ជបណ្ឌិត ថៃ។
* ៥ ម៉ោងយកគ្រួសក្នុងថង់ទឹកប្រមាត់ យកវត្ថុចម្លែកចេញពីរាងកាយអ្នកជំងឺ
អំឡុងពេលវះកាត់ធំ លោកវេជ្ជបណ្ឌិត ថៃ ត្រូវវះកាត់ស្រទាប់ជាលិកានីមួយៗដោយប្រុងប្រយ័ត្ន ដោយរំកិលកាំបិតវះកាត់ជាមីលីម៉ែត្រម្តងៗ ដើម្បីបង្ហាញបំពង់ទឹកប្រមាត់ដោយមិនធ្វើឱ្យខូចសរីរាង្គជិតខាង។
លោកវេជ្ជបណ្ឌិត ថៃ មានប្រសាសន៍ថា ជញ្ជាំងថង់ទឹកប្រមាត់ និងបំពង់ទឹកប្រមាត់ក្រាស់ រឹង ហើយជាប់ជិតជាមួយពោះវៀនធំ កពោះវៀនតូច និងច្រកថ្លើម ស្ទើរតែដូចជា «ប្លុកបេតុងមួយ»។ ដូច្នេះ ការបំបែកចេញគឺពិបាកខ្លាំងណាស់ គ្រាន់តែមានកំហុសតិចតួចក៏អាចបណ្តាលឲ្យប៉ះពាល់ ឬបាក់បែកសរីរាង្គជុំវិញបាន។ លើសពីនេះ ស្នាមវះពីការវះកាត់មុនកំពុងរលាក និងជាប់គ្នា ធ្វើឲ្យការវះកាត់កាន់តែស្មុគស្មាញ។
បន្ទាប់ពីការវះកាត់តានតឹងអស់រយៈពេល ៥ ម៉ោង ក្រុមវះកាត់បានយកចេញដោយជោគជ័យនូវគ្រួសដែលមានអង្កត់ផ្ចិត១២មីលីម៉ែត្រ និងបានយកឧបករណ៍បំបែកគ្រួសដែលជាប់គាំងចេញពីរាងកាយអ្នកជំងឺ។ បន្ទាប់មក ថង់ទឹកប្រមាត់ត្រូវបានកាត់ចេញដោយសុវត្ថិភាព ដោយមិនប៉ះពាល់ដល់សរីរាង្គជិតខាង។ តំបន់រលាកទាំងអស់ត្រូវបានព្យាបាលយ៉ាងពេញលេញ។
អ្នកជំងឺត្រូវបានតាមដាន និងថែទាំក្រោយវះកាត់យ៉ាងយកចិត្តទុកដាក់។ បន្ទាប់ពីវះកាត់បានពីរសប្តាហ៍ មុខងារបញ្ចេញទឹកប្រមាត់ និងការរំលាយអាហារបានស្តារឡើងវិញស្ទើរតែធម្មតា ហើយអ្នកជំងឺបានចេញពីមន្ទីរពេទ្យ។
លោក K.B. បាននិយាយដោយក្តីរំភើបក្នុងពេលមកពិនិត្យឡើងវិញនៅដើមខែកុម្ភៈ ឆ្នាំ ២០២៦ថា«សុខភាពរបស់ខ្ញុំឥឡូវនេះបានស្តារឡើងវិញល្អ។ ខ្ញុំមានអារម្មណ៍ថាគ្រូពេទ្យ ថៃ និងក្រុម FV មានភាពជំនាញវិជ្ជាជីវៈខ្លាំងក្នុងអំឡុងពេលព្យាបាល។ ខ្ញុំសូមអរគុណយ៉ាងស្មោះចំពោះមនុស្សគ្រប់គ្នា»។
* កាត់ថង់ទឹកប្រមាត់មានផលប៉ះពាល់ដូចម្តេចលើការរំលាយអាហារ?
ថង់ទឹកប្រមាត់មានតួនាទីរក្សាទុក និងគ្រប់គ្រងបរិមាណទឹកប្រមាត់ដែលថ្លើមបញ្ចេញ ជួយឲ្យរាងកាយរំលាយខ្លាញ់បានមានប្រសិទ្ធភាពជាងមុន។ នៅពេលកាត់ថង់ទឹកប្រមាត់ចេញ ថ្លើមនៅតែបន្តផលិតទឹកប្រមាត់ដូចធម្មតា។ ភាពខុសគ្នាគឺ ទឹកប្រមាត់នឹងហូរចុះទៅពោះវៀនតូចដោយផ្ទាល់ ជំនួសឱ្យការរក្សាទុកបណ្តោះអាសន្នក្នុងថង់ទឹកប្រមាត់ ហើយទើបបញ្ចេញនៅពេលបរិភោគអាហារ។
តាមអនុបណ្ឌិតវេជ្ជបណ្ឌិតឯកទេសទី២ ផានវ៉ាន់ថៃ ក្នុងដំណាក់កាលដំបូងបន្ទាប់ពីការវះកាត់ ការគ្រប់គ្រងទឹកប្រមាត់អាចមានការច្របូកច្របល់បន្តិច។ ប៉ុន្តែ ប្រសិនបើបានថែទាំ និងបរិភោគអាហារឲ្យសមរម្យ រាងកាយអាចសម្របខ្លួនបានពេញលេញក្នុងរយៈពេលពីរបីសប្តាហ៍ដល់ពីរបីខែ។ គ្រួសក្នុងថង់ទឹកប្រមាត់ និងគ្រួសក្នុងបំពង់ទឹកប្រមាត់ គឺជាជំងឺប្រព័ន្ធរំលាយអាហារដែលជួបប្រទះញឹកញាប់។ សម្រាប់គ្រួសក្នុងបំពង់ទឹកប្រមាត់ ភាគច្រើននៃករណីត្រូវការការចូលអន្តរាគមន៍ដើម្បីយកគ្រួសចេញ។ ដោយវិធីសាស្ត្រអង់ដូស្កុបបញ្ច្រាសបំពង់ទឹកប្រមាត់-លំពែង (ERCP) ឬវះកាត់ ដូចជា វះកាត់បើក វះកាត់ចោះ ឬវះកាត់ដោយមានជំនួយពីរ៉ូបូត da Vinci Xi។
នៅមន្ទីរពេទ្យ FV អនុបណ្ឌិតវេជ្ជបណ្ឌិតឯកទេសទី២ ផានវ៉ាន់ថៃ ប្រធានផ្នែកវះកាត់ទូទៅ មានបទពិសោធន៍ច្រើនក្នុងការព្យាបាលដោយវះកាត់ជំងឺក្នុងប្រហោងពោះ រួមមានគ្រួសក្នុងទឹកប្រមាត់ និងជំងឺប្រព័ន្ធរំលាយអាហារ។ លោកត្រូវបានមិត្តរួមការងារ និងអ្នកជំងឺទុកចិត្ត ដោយសារតែជំនាញវិជ្ជាជីវៈរឹងមាំ និងការយកចិត្តទុកដាក់ក្នុងការព្យាបាល។
ដើម្បីកំណត់ពេលណាត់ជួបសម្រាប់ការពិនិត្យ និងព្យាបាល សូមទាក់ទងការិយាល័យតំណាងមន្ទីរពេទ្យ FV ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមរយៈលេខទូរសព្ទ (+855) 23 211 777 ឬខ្សែទូរសព្ទលេខ (+855) 89 999 345៕






