FIFA រំពឹងទទួលបានអ្នកទស្សនាច្រើនជាង ១.៥ពាន់លាននាក់ នៅថ្ងៃបើកឆាក World Cup 2026 ក្នុងសប្តាហ៍នេះ

08-06-2026 10:42

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានដាក់ក្តីរំពឹងថា នឹងមានអ្នកទស្សនាលើសពី ១.៥ពាន់លាននាក់នៅជុំវិញពិភពលោក សម្រាប់ថ្ងៃបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ចាប់ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនាក្នុងសប្តាហ៍នេះ។

ប្រភពពីគេហទំព័រ facebook ផ្លូវការរបស់ FIFA បានកត់សម្គាល់ថា ជំនួបបើកឆាករវាងក្រុមមកពីតំបន់អាហ្រ្វិក អាហ្រ្វិកខាងត្បូង និងម្ចាស់ផ្ទះមិចស៊ិក នឹងចាប់ផ្តើមនាម៉ោង ២៖០០រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃសុក្រ ទី១២ ខែ មិថុនា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ដែលជាគូទី១ ក្នុងចំណោម ១០៤ប្រកួតសរុប ដោយមាន ៤៨ប្រទេសចូលរួម។

ការប្រកួតបើកឆាក World Cup 2026 ជំនាន់ទី២៣ នេះដែរ គឺជាកម្មវិធីលេងរៀងរាល់ ៤ឆ្នាំដែល FIFA រំពឹងទទួលបានប្រាក់រាប់ពាន់លានទៀតផង ពីការបន្លាយការប្រកួតកើនដល់ជាង ១០០ប្រកួត និងប្រើពេល ៣៩ថ្ងៃទើបចប់ឯណោះ នៅ ៣ប្រទេសធ្វើម្ចាស់ផ្ទះរួមគ្នាទៀតរួមមាន សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា៕