* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

Eriksen ធ្វើឱ្យពិភពបាល់ទាត់តក់ស្លុតជាលើកទី២ ដ្បិតដួលលើទីលាន នៅអំឡុងប្រកួតមិត្តភាព

08-06-2026 11:27

(បរទេស)៖ កីឡាករ Cristian Eriksen របស់ក្រុមជម្រើសជាតិដាណឺម៉ាកបានដួលសន្លប់លើទីលាន ពេលអំឡុងប្រកួត កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលញាំឱ្យជំនួបមិត្តភាពអន្តរជាតិរវាងដាណឺម៉ាក និងអ៊ុយក្រែន ត្រូវបានលុបចោលភ្លាមៗផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ The mirror។

នេះជាលើកទី២ ផងដែរសម្រាប់កីឡាករលេងក្នុងតំបន់បម្រើ វ័យ ៣៤ឆ្នាំ Eriksen ដែលបានដួលខ្លួនឯងលើទីលាន ក្រោយពេលលេងវគ្គចែកពូលពានរង្វាន់អឺរ៉ុប Euro 2021 ដែលត្រូវបានដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗទៀតផង។

មិត្តរួមក្រុម Pierre-Emile Hojbjerg បានថ្លែងថា អាការៈរបស់ Eriksen គឺវាស្រដៀងទៅនឹងករណីកាលពី ៥ឆ្នាំកន្លងទៅដែរ នៅពេលដែលអតីតកីឡាករក្លិប Spurs និង Manchester United រូបនេះមានបញ្ហាជំងឺបេះដូង (heart attack)។

លោកបានគូសបញ្ជាក់ថា «វាគឺជាករណីដ៏តក់ស្លុតបំផុតនៅពេលឃើញ Eriksen ដួលលើទីលាន ពេលកំពុងរត់បែបនេះ។ រឿងដែលសំខាន់នៅពេលនេះ គឺការបានឃើញ Eriksen មានភាពប្រសើរឡើងវិញ ក្នុងការវិលមកជួបកូនៗ និងគ្រួសារ។ ពួកគេគឺជាមនុស្សម្នាក់គត់ដែលចង់ឃើញរូបគេត្រឡប់មកវិញ»។

នៅចាំបានថា ករណីរបស់ Eriksen កាលឆ្នាំ២០២១ កន្លងទៅនាំឱ្យក្លិបអាជីព Inter Milan សម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករជំនាញស៊ុតពីចម្ងាយរូបនេះផងដែរ ក្រោយចូលលេងសរុបបាន ៤៣លើក និងស៊ុតបញ្ចូលទី ៤គ្រាប់ នៅចន្លោះឆ្នាំ២០២០-២០២១៕