បទពិសោធន៍ដ៏អស្ចារ្យនៃការរួមបញ្ចូលគ្នារវាងកីឡា ម៉ូដសម្លៀកបំពាក់លំដាប់ Premium និងសិល្បៈទស្សនីយភាពពីសាលា AAA School នៅក្នុងហាងទំនិញចម្រុះម៉ាក Multi - Brand Store ដំបូងគេនៅកម្ពុជា
08-06-2026 19:43
(ភ្នំពេញ)៖ ហាង SKOR Multi-Brand Store ដែលជាហាងនាំមុខគេក្នុងការផ្តល់ជូននូវបទពិសោធន៍ទិញទំនិញចម្រុះម៉ាកលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា និងជាអ្នកចែកចាយបន្តផ្លូវការ (Official Distributor) នៃម៉ាកសញ្ញា NIKE ON Running និង K-Swiss រួមទាំងប្រេនល្បីៗជាច្រើនទៀត បានរៀបចំកម្មវិធីមួយមានឈ្មោះថា SKOR AEK: "A SUNDAY TOGETHER" កាលពីល្ងាចមិញនេះ ដោយទទួលបានការគាំទ្រ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជនយ៉ាងច្រើនកុះករ។
ព្រឹត្តិការណ៍លើកដំបូងបង្អស់នេះ មិនត្រឹមតែជាការជួបជុំគ្នាយ៉ាងរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតនូវបទពិសោធន៍ដ៏អស្ចារ្យ (Incredible Experience) តាមរយៈការសហការគ្នាយ៉ាងស្អិតរមួតជាមួយសាលា Authentic Advanced Academy (AAA School) ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍទេពកោសល្យកុមារឈានមុខគេ។
នៅក្នុងកម្មវិធីនោះ ភ្ញៀវកិត្តិយសទាំងអស់បានទស្សនាដោយក្តីរំភើបនូវផ្ទាំងទស្សនីយភាពចម្រុះ និងរស់រវើកជាច្រើន រួមមាន៖
ការដើរបង្ហាញម៉ូដឈុតសម្លៀកបំពាក់ និងស្បែកជើងកីឡាយ៉ាងទាន់សម័យពីសំណាក់ម៉ូដែលវ័យក្មេងដ៏ស្រស់ស្អាត និងគួរឱ្យស្រលាញ់ចំនួន ១០ រូប ដែលជាសិស្សានុសិស្សពោរពេញដោយទេពកោសល្យមកពីសាលា AAA School។
ការប្រគំតន្ត្រីវីយូឡុងផ្ទាល់យ៉ាងក្រលួច និងពីរោះរំសាយចិត្ត សម្តែងដោយលោកគ្រូផ្នែកតូរ្យតន្ត្រីរបស់សាលា AAA School ដែលត្រូវបានរៀបចំបញ្ចូលគ្នាយ៉ាងរលូនជាមួយការដើរម៉ូដ។
ការសម្តែងក្បាច់រាំដ៏មានថាមពល ប្លែកភ្នែក និងអស្ចារ្យពីក្រុមរាំដ៏ល្បីល្បាញ WBC ដែលបានធ្វើឱ្យបរិយាកាសក្នុងហាងទាំងមូលកាន់តែក្តៅគគុក។
លោក សេង ប៊ុនវីរៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BOLD LIFESTYLE បានមានប្រសាសន៍នៅក្នុងមតិស្វាគមន៍បើកកម្មវិធីថា ការបង្កើតព្រឹត្តិការណ៍នេះឡើង គឺដើម្បីផ្តល់ជូននូវបរិយាកាសរីករាយ និងស្និទ្ធស្នាល ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ SKOR ក្នុងការនាំយកនូវផលិតផលកីឡា និង Lifestyle ដែលទាន់សម័យបំផុតសម្រាប់ប្រជាជនកម្ពុជា។
ទោះបីជាកម្មវិធីដ៏រំភើបមួយនេះបានបញ្ចប់ទៅដោយជោគជ័យក៏ពិតមែន ប៉ុន្តែ SKOR នៅតែបន្តស្វាគមន៍អតិថិជនទាំងអស់មកកាន់ពិភពនៃទំនិញម៉ាកល្បីៗ ដែលធានាជូននូវផលិតផលសុទ្ធ ១០០% (100% Authentic Brand Store)។ សូមកុំភ្លេចរង់ចាំតាមដាន និងរីករាយជាមួយបណ្តុំខូលិកសិនថ្មីៗ (Upcoming Collections) ផ្ដាច់មុខពី NIKE, ON Running, Jordan និងម៉ាកកីឡាល្បីៗជាច្រើនទៀតដែលនឹងមកដល់ជាបន្តបន្ទាប់។
ហាង SKOR Cambodia : 443A មហាវិថី ព្រះមុនីវង្ស (93), ផ្លូវលេខ 105, សង្កាត់បឹងប្រលិត, ខណ្ឌ 7 មករា រាជធានីភ្នំពេញ។
ទំនាក់ទំនង ឬបញ្ជាទិញតាមអនឡាញ៖
https://t.me/skorcambodiaofficial
https://www.facebook.com/skornationcambodia
https://www.instagram.com/skor_cambodia/
https://www.tiktok.com/@skor_cambodia




























