Eriksen ធូរស្បើយច្រើន និងចាកចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញហើយ ករណីដួលលើទីលាននៅថ្ងៃអាទិត្យ
09-06-2026 09:27
(បរទេស)៖ កីឡាករបាល់ទាត់ Cristian Eriksen បានថ្លែងថា រូបលោកមានភាពធូរស្បើយច្រើន និងបានត្រឡប់មកជួបជុំគ្រួសារនៅផ្ទះវិញហើយ ក្រោយចូលមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យកន្លងទៅ ដោយសាររត់ដួលលើទីលាន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ខ្សែបម្រើវ័យ ៣៤ឆ្នាំរូបនេះ បានចំណាយពេល ១ថ្ងៃពេញនៅក្នុងមន្ទីរពេទ្យកាលពីរាត្រីថ្ងៃអាទិត្យមកដល់ថ្ងៃចន្ទម្សិល មិញ តាមរយៈសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើបណ្តាញសង្គម Instagram ថា «ខ្ញុំបានធូរស្បើយច្រើនហើយ»។
Eriksen អតីតប្រធានក្រុមជម្រើសជាតិដាណឺម៉ាក និងធ្លាប់លេងបាន ១៥១ប្រកួតផងនោះ បានរត់ដួលសន្លប់ស្តូកស្តឹង លើទីលានដោយខ្លួនឯងនៅអំឡុងនាទីទី៦៥ នៃជំនួបមិត្តភាពអន្តរជាតិរវាងម្ចាស់ផ្ទះដាណឺម៉ាក និងអ៊ុយក្រែន ធ្វើឡើងនៅទីក្រុង Odense ជាមួយនឹងការប្រកួតក៏ត្រូវបានលុបចោលភ្លាមៗទៀតផង។
អតីតកីឡាករក្លិប Manchester United, Tottenham Hotspur, Brentford និងបច្ចុប្បន្នលេងនៅ Wolfsburg បានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ ខ្ញុំផ្តោតតែទៅលើការព្យាយាមជំងឺ និងចំណាយពេលវេលានៅជាមួយក្រុមគ្រួសារ និងវិស្សមកាល ជាជាងផ្តោតលើបាល់ទាត់»៕



