អាជ្ញាកណ្តាលស៊ូម៉ាលី Artan ខកខានកាត់ក្តីនៅ World Cup 2026 ដោយសារការរារាំងចូលសហរដ្ឋអាមេរិក
09-06-2026 10:02
(បរទេស)៖ លោកអាជ្ញាកណ្តាល Omar Artan ដែលជាមន្រ្តីអាជ្ញាកណ្តាលមកពីប្រទេសស៊ូម៉ាលីដំបូងគេ ត្រៀមដឹកនាំ ការប្រកួត World Cup 2026 ត្រូវបានដកឈ្មោះចេញពីបញ្ជី ៥២នាក់សរុបវិញ ដ្បិតរូបលោកត្រូវបានបដិសេធមិនឱ្យចូលទឹកដីសហរដ្ឋអាមេរិក។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អាជ្ញាកណ្តាលមកពីតំបន់អាហ្វ្រិកមួយនេះ បានក្លាយជាមន្រ្តីអាជ្ញាកណ្តាលពេញសិទ្ធិរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA តាំងពីឆ្នាំ២០១៨ និងក្នុងនាមជាអាជ្ញាកណ្តាលល្អប្រចាំឆ្នាំ២០២៥ នៃសហព័ន្ធបាល់ទាត់ប្រចាំតំបន់អាហ្រ្វិក CAF ថែមទៀតផង។
លោក Artan ត្រូវបានរារាំងមិនឱ្យជិះយន្តហោះចុះចតនៅព្រលាន Miami International Airport ឡើយ និងបច្ចុប្បន្ននេះស្ថិតនៅប្រទេសតួគីយ៉េផងដែរ។
ប្រភពព័ត៌មានខាងលើបានគូសបញ្ជាក់ថា គ្មានហេតុផលណាមួយដែលលោក Artan ត្រូវបានរារាំងដោយអាជ្ញាធរ អន្តោរប្រវេសន៍របស់អាមេរិកឡើយ បើទោះបីជាស៊ូម៉ាលី បានស្ថិតក្នុងចំណោមប្រទេសជាច្រើនដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានឃាឃាំងចូលសហរដ្ឋអាមេរិកក៏ដោយ ស្របពេលព្រឹត្តិការណ៍ World Cup 2026 នៅសល់ត្រឹម ២ថ្ងៃទៀតចាប់ផ្តើម។
ទោះជាយ៉ាងណា ក្រោយពីការជជែកជាមួយអាជ្ញាធរអាមេរិក សហព័ន្ធសាម៉ី FIFA បានត្រឹមនិយាយថា Artan នឹងអវត្តមានពីការដឹកនាំប្រកួត World Cup លើកនេះតែប៉ុណ្ណោះ៕



