* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI
* ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសដែលមានស្រីស្អាតជាងគេបំផុតលើលោក
* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»

បុរី មេគង្គ លែន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ មន្ទីរពេទ្យ ខេមា ផ្ដល់អត្ថប្រយោជន៍សេវាកម្មសុខាភិបាលជូនអតិថិជន បុរី មេគង្គ លែន

09-06-2026 12:30

(ភ្នំពេញ)៖ បុរី មេគង្គ លែន និង មន្ទីរពេទ្យ ខេមា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាផ្លូវការ នៅទីតាំងគម្រោង មេគង្គ ស៊ីធី ស្ដីពីកិច្ចសហប្រតិបត្តិការផ្តល់អត្ថប្រយោជន៍បន្ថែមជូនដល់អតិថិជន បុរី មេគង្គ លែន នៅគ្រប់គម្រោងទាំងអស់រួមមាន៖ គម្រោង ឌឹ មេគង្គ រ៉ូយ៉ាល់ គម្រោង ហ្គោលឌិន អាវិននូ និងគម្រោង មេគង្គ ស៊ីធី។

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងក្រោមវត្តមានរបស់ លោក ប្រាក់ ខា តំណាង បុរី មេគង្គ លែន និង លោក សំ សុភណ័ តំណាង មន្ទីរពេទ្យ ខេមា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ដោយកិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងគុណភាពនៃការរស់នៅរបស់អតិថិជន និង បុគ្គលិក បុរី មេគង្គ លែន តាមរយៈការទទួលសេវាកម្មសុខាភិបាលប្រកបដោយគុណភាព វិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់ពីមន្ទីរពេទ្យ ខេមា។

គ្រប់អតិថិជន និងបុគ្គលិករបស់ បុរី មេគង្គ លែន នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្ដិការជាមួយនឹង មន្ទីរពេទ្យ ខេមា រួមមាន៖
ទី១៖ ការបញ្ចុះតម្លៃ ៣៥% ទៅលើកញ្ចប់ពិនិត្យសុខភាពមូលដ្ឋាន សម្រាប់មនុស្ស ២នាក់ ដល់អតិថិជន និងបុគ្គលិក
ទី២៖ ការបញ្ចុះតម្លៃ ២០% ទៅលើកញ្ចប់ប្រូម៉ូសិនពិនិត្យសុខភាពប្រចាំឆ្នាំ
ទី៣៖ ការបញ្ចុះតម្លៃ ២០% ទៅលើកញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំ សម្រាប់បុរស ឬ ស្ត្រី និង
ទី៤៖ ការបញ្ចុះតម្លៃ ១០% ទៅលើវិក្កយបត្រសរុប ដល់អតិថិជន និងបុគ្គលិក សម្រាប់ការបង់ប្រាក់ដោយខ្លួនឯង លើសេវា OPD IPD និងសេវាសង្គ្រោះបន្ទាន់។

សម្រាប់លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ដ គួរបញ្ជាក់ផងដែរថា បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុន ដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖
១៖ ឌឹ មេគង្គ រ៉ូយ៉ាល់ ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A
២៖ ហ្គោលឌិន អាវិននូ ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១
៣៖ មេគង្គ ស៊ីធី ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។

សូមជម្រាបដែរថា មន្ទីរពេទ្យ ខេមា គឺជាមន្ទីរពេទ្យឯកជនដែលផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះអតិថិជន។ ខេមា មានក្រុមគ្រូពេទ្យ និងបុគ្គលិកជំនាញ ដែលប្តេជ្ញាផ្តល់ការព្យាបាល ប្រកបដោយសុវត្ថិភាព ភាពជឿជាក់ និងសេវាកម្មល្អប្រសើរ៕