គួរឱ្យស្តាយ! ៧ក្រុមជើងឯក World Cup បានមកជុំគ្នាអស់ហើយ នៅឡើយតែអ៉ីតាលី ១គត់ មិនបានមក

09-06-2026 14:12

(បរទេស)៖ បណ្តាក្រុមនានាដែលធ្លាប់ឈ្នះជើងឯកបាល់ទាត់ពិភពលោក FIFA World Cup ដែលមាន ៧ប្រទេស បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាអស់ហើយ នៅឡើយតែក្រុមជម្រើសជាតិអាសូរីអ៉ីតាលី ១គត់ ដែលអវត្តមាន។

ព្រឹត្តិការណ៍ World Cup ដែលរៀបចំដំបូងកាលឆ្នាំ១៩៣០ និងលេងបាន ២២លើកមកនេះ មានតែ ៨ប្រទេសប៉ុណ្ណោះឈ្នះជើងឯក ស្មើនឹង ២តំបន់ (អឺរ៉ុប និងអាមេរិកឡាទីន) ដោយក្នុងនោះអ៉ីតាលីធ្លាប់ដណ្តើមបាន ៤លើកស្មើនឹងអាល្លឺម៉ង់ដែរ ដោយពួកគេឈ្នះ World Cup ចុងក្រោយក្នុងឆ្នាំ២០០៦ ក្រោយផ្តួលបារាំងដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។

ក៏ប៉ុន្តែក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុប (UEFA) មួយនេះបានខកខាន ៣លើកជាប់គ្នា ដ្បិតបង្ហាញខ្លួននៅ World Cup ចុងក្រោយនៅប្រទេសប្រេស៊ីល ដោយពួកគេបានហាលអាវត្រឹមវគ្គ ១៦ក្រុម។

ខាងក្រោមនេះជាក្រុមទាំង៧ ដែលបានឡើងមកលេង World Cup ជំនាន់ទី២៣ ក្នុងនាមអតីតម្ចាស់ជើងឯកនាពេល កន្លងទៀតផងដែរ៖

១៖ អាហ្សង់ទីន-១៩៧៨ ១៩៨៦ និងឆ្នាំ២០២២
២៖ បារាំង-១៩៩៨ និងឆ្នាំ២០១៨
៣៖ អាល្លឺម៉ង់-១៩៥៤ ១៩៧៤ ១៩៩០ និងឆ្នាំ២០១៤
៤៖ អេស្ប៉ាញ-២០១០
៥៖ ប្រេស៊ីល-១៩៥៨ ១៩៦២ ១៩៧០ ១៩៩៤ និងឆ្នាំ២០០២
៦៖ អង់គ្លេស-១៩៦៦
៧៖ អ៊ុយរូហ្គាយ-១៩៣០ និងឆ្នាំ១៩៥០។
៨៖ អ៉ីតាលី (មិនបានមក)-១៩៣៤ ១៩៣៨ ១៩៨២ និងឆ្នាំ២០០៦៕