ទោះបីចូលរដូវវស្សា ក៏កំពូលតារាចម្រៀង ខេម នៅតែមានទីផ្សារការងារតាម Pub

10-06-2026 08:59

(ភ្នំពេញ)៖ ចប់រដូវខនសឺត និងឈានចូលរដូវវស្សាផងនោះ តារាចម្រៀងជាច្រើនរូប បានងាកមកចាប់អាជីពចម្រៀងនៅតាមផាប់ និងតាមហាងនានា ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងកេរ្តិ៍ឈ្មោះក្នុងវិស័យ ចម្រៀងឱ្យកាន់តែរឹងមាំ កុំឱ្យហ្វេនហ្វេនយល់ច្រឡំថាម្នាក់ៗបោះបង់សិល្បៈចោល។

ដូចដែលមហាជនបានឃើញស្រាប់ហើយថា ថ្មីៗនេះមានតារាចម្រៀងល្បីៗជាច្រើនបាននាំគ្នាមកច្រៀងនៅតាមផាប់ និងហាងផ្សេងៗ ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះផង ក៏ដូចជាដើម្បីប្រាក់ចំណូលផង ពីព្រោះឈានចូលរដូវវស្សានេះ ការងារខនសឺតតាមខេត្តនានា ក៏ដល់ពេលសម្រាកផងដែរ។

ចំពោះតារាចម្រៀង ខេម វិញ ក៏មិនធម្មតាដែរ ក្រោយចប់ខនសឺតតាមខេត្ត ពេលនេះលោកត្រូវបានក្រុមហ៊ុនផ្សេងៗទាក់ទងច្រៀងតាមផាប់ តាមហាង និងតាមកម្មវិធីផ្សេងៗដើម្បីរក្សាប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះឱ្យនៅរឹងមាំ។

សម្រាប់ចុងសប្តាហ៍នេះតារាមច្រៀង ខេម ត្រៀមនឹងជួបជាមួយបងប្អូននៅ Traino បឹងកក់ ដើម្បីចែករំលែកនូវភាពរីករាយទៅកាន់បងប្អូននាចុងសប្តាហ៍។ លោក ខេម ថែមទាំងបាននិយាយថា ជួបគ្នាណា បទចាស់បទថ្មី និងផ្តល់ជូនបងប្អូននៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

ជាមួយនឹងការទទួលការងារច្រៀងតាមផាប់ តារាចម្រៀង ខេម ក៏នៅតែបន្តចេញបទចម្រៀងថ្មីៗរបស់ខ្លួននៅក្នុងផលិតកម្មចម្រៀង ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាបន្តបន្ទាប់ផងដែរ ជាក់ស្តែងថ្មីៗនេះលោកបានចេញបទចម្រៀងបែបកម្សត់មនោសញ្ចេតនាសេដបំផុតដើម្បីជាចំណងដៃដល់បងប្អូន ជាពិសេសបទចម្រៀងដែលមានចំណងជើងថា « ភពបិសាច » គឺជាបទចម្រៀងដែលសេដ ស្តាប់ហើយចង់ស្រក់ទឹកចិត្តភ្នែកតាម៕