Real ហ៊ានទិញខ្សែប្រយុទ្ធ Alvarez ក្នុងតម្លៃខ្លួន ១៣០លានផោន ប៉ុន្តែត្រូវបាន Atletico ទាត់ចោល
10-06-2026 09:24
(ម៉ាឌ្រីដ)៖ គូប្រជែងដ៏ក្តៅគគុកប្រចាំទីក្រុង Madrid គឺក្លិប Real Madrid បានដាក់តម្លៃខ្លួនចំនួន ១៣០លានផោន ចំពោះខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ក៏ប៉ុន្តែត្រូវបាន Atletico Madrid ច្រានចោលក្នុងទីផ្សារទិញ-ដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៦ នេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Alvarez ជាអតីតកីឡាកររបស់ក្លិបអង់គ្លេស Manchester City ដែលបានផ្លាស់មករួមក្រុមលេងនៅលីគ La Liga កាលពីអំឡុងឆ្នាំ២០២៤ ក្នុងតម្លៃខ្លួន ៨១.៥លានផោន ដោយស៊ុតបាន ២០គ្រាប់ពីការចូលលេង ៤៩ប្រកួតរដូវកាលមុន។
ខ្សែប្រយុទ្ធដែលបានរួមចំណែកជួយអាហ្សង់ទីនឈ្នះជើងឯក World Cup 2022 វ័យ ២៦ឆ្នាំរូបនេះក៏បានរួមចំណែក ជួយ Atletico ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League 2025-26 ជាហេតុធ្វើឱ្យក្រុមដែលដឹកនាំដោយគ្រូបង្វឹកអាហ្សង់ទីន Diego Simeone ដាក់តម្លៃខ្លួនទិញផ្តាច់កិច្ចសន្យាដល់ទៅ ៤៣០លានផោនឯណោះ។
ទោះជាយ៉ាងណា តម្លៃជាង ១០០លានផោននេះរបស់អធិរាជស Real Madrid ត្រូវបានស្នើឡើងតាំងពីលោក Florentino Perez មិនទាន់បានជាប់ឆ្នោតជាថ្មី ដែលសម្រេចជោគជ័យកាលពីថ្ងៃអាទិត្យមកម្ល៉េះ ដ្បិតកន្លងមកបុរសវ័យ ៧៩ឆ្នាំរូបនេះធ្លាប់និយាយថា រូបលោកនៅតែចិញ្ចឹមចិត្ត និងសន្យាយក Alvarez ឱ្យទាល់តែបាន៕



