Silva ព្រមព្រៀងដឹកនាំ Benfica នៅពេលក្លិបនេះទទួលយកសំណង ១៣លានផោន ដើម្បីឱ្យលោក Jose ចាកចេញ

10-06-2026 11:08

(បរទេស)៖ លោក Marco Silva បានយល់ព្រមក្នុងការក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ Benfica ចាប់ពីរដូវកាលក្រោយតទៅ ដើម្បីជំនួសតំណែងលោក Jose Mourinho ដែលបានលាឈប់ទៅដឹកនាំក្លិប Real Madrid ជាលើកទី២។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ទាំងលោក Silva និង Jose សុទ្ធតែមានសញ្ជាតិ និងធ្លាប់លេងនៅក្លិប Belenenses និង Rio Ave ស្ថិតនៅស្រុកកំណើតននៃប្រទេសព័រទុយហ្គាល់ដូចគ្នាទៀតផង កាលនៅជាកីឡាករ។

លោក Silva វ័យ ៤៨ឆ្នាំ បានបញ្ចប់រយៈពេលដឹកនាំ Fulham ៥ឆ្នាំកាលពី ១សប្តាហ៍មុន នៅពេលកិច្ចសន្យារបស់លោកនៅឯកីឡដ្ឋាន Craven Cottage បានអស់សុពលភាពផងដែរ និងជាក្លិបទី៤ នៅអង់គ្លេសទៀតផង បន្ទាប់ពី Hull City, Watford និង Everton។

ទោះជាយ៉ាងណា ការចាកចេញរបស់គ្រូបង្វឹកវ័យ ៦៣ឆ្នាំ រហស្សនាម «special one» ពីកីឡដ្ឋាន Estadio da Luz ដោយត្រូវបានប្រកាសដោយក្លិប Benfica បន្ទាប់ពី Real មកពីអេស្ប៉ាញបានយល់ព្រមបង់សំណងប្រមាណ ១៣លានផោន ដើម្បីផ្តាច់កិច្ចសន្យារបស់លោក Jose ទៅកាន់ទឹកដី Bernabeu វិញ។

លោក Jose ដែលបានចូលកាន់តួនាទីធំនៅ Benfica តាំងពីខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំពួកគេបញ្ចប់ក្នុងតំណែងលេខ៣ ក្នុងលីគ Primiera Liga តាមរយៈមិនចាញ់ ១ប្រកួតណាសោះឡើយ នៃការវិលមកដឹកនាំជាលើកទី២ នេះផងដែរ៕