ឱកាសដ៏ល្អ! ការផ្តល់ជូនកម្ចីឥណទានទិញខុនដូរហូតដល់ទៅ ៧០% និងមានភាពងាយស្រួល តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូល្អ រវាងក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន និងធនាគារ FTB
10-06-2026 13:33
(ភ្នំពេញ)៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេ បានរៀបចំកម្មវិធីចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានគេហដ្ឋាន ជាមួយនឹងធនាគារ FTB ដែលជាធនាគារដៃគូ កាលពីព្រឹកនេះនៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦។
ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏មានសារៈសំខាន់នេះ នឹងផ្តល់ជូនអតិថិជននៃគម្រោងខុនដូនៃបុរីអ័រគីដេ កាន់តែមានភាពបត់បែន និងទទួលបានលក្ខខណ្ឌកាន់តែពិសេស ដោយទំហំកម្ចីទិញខុនដូកើនឡើងរហូតដល់៧០% នៃតម្លៃអចលនទ្រព្យ ជាមួយនឹងអត្រាការប្រាក់កាន់តែល្អគឺចាប់ពី ៧% (សម្រាប់ប្រាក់ដុល្លារ) និងរយៈពេលកម្ចីបានដល់រហូតដល់ ២០ឆ្នាំ។
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក ឈន សុផល នាយកចាត់ការទូទៅផ្នែកហិរញ្ញវត្ថុ តំណាងឱ្យ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានថ្លែងថា «យើងពិតជាមានសេចក្តីសោមន្សរីករាយក្រៃលែងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរ ជាមួយនឹងធនាគារFTB ដោយបាននាំមកនូវលក្ខខណ្ឌផ្តល់កម្ចីឥណទានសម្រាប់ការទិញខុនដូកាន់តែល្អប្រសើរ ដោយទំហំកម្ចីកាន់តែធំ ជាមួយនឹងអត្រាការប្រាក់ទាបជាងមុន។ កិច្ចសហប្រតិបត្តិការដ៏ល្អនេះ គឺដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញប្បទានសម្រាប់ការទិញខុនដូនៅគម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ និងជាឱកាសដ៏ល្អដែលអតិថិជនអាចទទួលបានខុនដូក្នុងក្តីស្រមៃរបស់ខ្លួន ជាមួយនឹងលក្ខខណ្ឌឥណទានដ៏ប្រសើរមិនធ្លាប់មាន»។
ឆ្លៀតក្នុងឱកាសនេះ លោក ឌិតសុចល ប្រធាននាយកប្រតិបត្តិរបស់ធនាគារ FTB ក៏បានបន្ថែមថា «តាមរយៈការចុះអនុស្សរណៈនៅក្នុងថ្ងៃនេះ ស្ថាប័នយើងទាំងពីរ ក៏បានត្រៀមរួចជាស្រេច ក្នុងការបង្កើន និងពង្រីកកិច្ចសហការរួមគ្នា ក្នុងការផ្ដល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងទិញផ្ទះផងដែរពី ក្រុមហ៊ុន «Orkide Development» អាចស្នើប្រាក់កម្ចី ពីធនាគារ FTB រហូតដល់ ៨០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ រីឯរយៈពេលកម្ចីគឺបានរហូតដល់ ២០ឆ្នាំ ក្នុងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៧% សម្រាប់ប្រាក់ដុល្លារ ជាមួយលក្ខខណ្ឌងាយស្រួល ក្នុងការអនុម័តប្រាក់កម្ចី និងមានកម្មវិធីពិសេសសម្រាប់អតិថិជន ក៏ដូចជាបុគ្គលិកធនាគារផងដែរ»។
សម្រាប់ហិរញ្ញប្បទាន និងការផ្តល់ជូនពិសេសនេះអាចស្នើបានគ្រប់គម្រោងរបស់អ័រគីដេឌីវែឡុបម៉ិន៖
*គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធីជាគម្រោងធំទំហំជាង ២០០ហិកតា ប្រចាំខណ្ឌជ្រោយចង្វារមានច្រើនប្រភេទផ្ទះ និងតម្លៃចាប់ពី ១៥ម៉ឺនដុល្លារឡើងទៅ ស្ថិតនៅតាមបណ្តោយផ្លូវ ៦A។
*គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ស្ថិតនៅតាមបណ្តោយផ្លូវ105K មានទាំងផ្ទះអាជីវកម្ម វីឡាសម្រាប់រស់នៅ វីឡាភ្លោះ វីឡាទោល ការបង់ប្រាក់ងាយស្រួលចាប់ពី ៨៨៨ដុល្លារ/ខែ ឥតការប្រាក់រហូតដល់ ២ឆ្នាំ។
*និង គម្រោង ខុនដូ អ័រគីដេ ខុនដូលំដាប់ផ្កាយប្រាំ ស្ថិតតាមបណ្តោយផ្លូវ2004 មានតម្លៃចាប់ពី ៤ម៉ឺនដុល្លារឡើងទៅ។
លើសពីនេះ ក្នុងឱកាសពាក់កណ្តាលឆ្នាំនេះក្រុមហ៊ុនអ័រគីដេក៏មាននូវប្រូម៉ូសិនមិនធ្លាប់មានទិញផ្ទះថែមខុនដូ និងការបញ្ចុះតម្លៃកាន់តែច្រើនជាងមុន ការប្រាក់បង់ងាយស្រួលដែលខុនដូបង់ត្រឹម ៣៥០ដុល្លារ/ខែ ទិញភ្លាមចូលនៅភ្លាម។
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដែលពោរពេញដោយបទពិសោធន៍ ទំនួលខុសត្រូវខ្ពស់ និងឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានដែលរចនាបថប្រណិត និងស៊ីវិល័យ។
គ្រប់គម្រោងរបស់ បុរី អ័រគីដេ ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុន និងពីក្រុមវិស្វករជំនាញរបស់បុរី ដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណិតភាព សោភណភាពនៃរចនាបថ ស្ថាបត្យកម្ម ក៏ដូចជាផាសុកភាព និងសុវត្ថិភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជន ដោយគម្រោងនីមួយៗ ហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ ក្លិបហាត់ប្រាណ បឹងសិប្បនិមិ្មត ជាពិសេសនៅក្នុងបរិវេណគម្រោងទាំងមូល ត្រូវបានយាមការដោយក្រុមសន្តិសុខបុរី ២៤ម៉ោងលើ ២៤ម៉ោង៕
ព័ត៌មានលម្អិតបន្ថែម៖
ទំនាក់ទំនង៖ 098733333
ទីតាំងគម្រោង (ផ្លូវ 2004)៖ bit.ly/OrkideTheCondominium
តេលេក្រាម៖ t.me/OrkideDevelopment_Telegram
ហ្វេសបុក៖ m.me/orkidedevelopment

















