* ទ្រព្យសម្បត្តិរបស់លោក Jensen Huang ដែលជា CEO របស់ Nvidia បាត់បង់ ៧,៤ ប៊ីលានដុល្លារត្រឹមរយៈពេល ៣០នាទី ក្រោយផ្ទុះរឿងអាស្រូវ
* Madison Huang វ័យ៣៥ឆ្នាំកូនស្រីរបស់ CEO Nvidia បង្ហាញអារម្មណ៍នៅលើបណ្តាញផ្សព្វផ្សាយ  !
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* បើការស៊ើបអង្កេតរកឃើញថា Jensen Huang មានកំហុសឆ្គងធ្ងន់ធ្ងរ ឬល្មើសនឹងគោលការណ៍ក្រុមហ៊ុន តើលោកត្រូវប្រឈមមុខនឹងអ្វីខ្លះ?
* ពិធីបុណ្យទិញទំនិញថ្ងៃទោល (Singles' Day) របស់ចិន លាតត្រដាងពីសមត្ថភាព និងឥទ្ធិពលនៃការលក់តាមរយៈបច្ចេកវិទ្យា AI

ចិនត្រៀមកញ្ចប់ថវិកាខ្នាតយក្សជិត ៣០០ ពាន់លានដុល្លារ ក្នុងគម្រោង៥ឆ្នាំ ដើម្បីពង្រីកបណ្តាញ AI ទូទាំងប្រទេស និងប្រជែងជាមួយអាមេរិក

10-06-2026 13:50

(បរទេស)៖ ប្រទេសចិនកំពុងរៀបចំផែនការចំណាយថវិកាដ៏មហិមាប្រមាណ ២ ទ្រីលានយន់ (ស្មើនឹងប្រហែល ២៩៥.៤៣ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) នៅទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg News នៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនល្បឿនដេញតាមប្រជែងជាមួយសហរដ្ឋអាមេរិក នៅក្នុងសមរភូមិបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងតែឡើងកម្តៅយ៉ាងខ្លាំង។

ប្រភពដែលដឹងពីកិច្ចការនេះបានទម្លាយថា គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកែទម្រង់របស់ចិន (NDRC) រួមជាមួយនឹងទីភ្នាក់ងាររដ្ឋាភិបាលសំខាន់ៗមួយចំនួនទៀត កំពុងតែព្រាងប្លង់មេ (Blueprint) ក្នុងការបង្កើតបណ្តាញតភ្ជាប់មជ្ឈមណ្ឌលកុំព្យូទ័រខ្នាតយក្ស (Computing Hubs) ឱ្យមានទំនាក់ទំនងគ្នានៅទូទាំងប្រទេស។ យុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំថ្មីនេះ បានបង្ហាញពីមហិច្ឆតារបស់ចិនក្នុងការជំរុញឱ្យមានការយកបច្ចេកវិទ្យា AI ទៅប្រើប្រាស់យ៉ាងខ្លាំងក្លានៅក្នុងប្រព័ន្ធសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ ព្រមទាំងមានបំណងចង់គ្រប់គ្រងលើបច្ចេកវិទ្យាដែលកំពុងលេចធ្លោផ្សេងទៀត ដូចជា កុំព្យូទ័រ (Quantum Computing) និងមនុស្សយន្តស្រដៀងមនុស្ស (Humanoid Robots) ផងដែរ។ ក្រុមហ៊ុនរដ្ឋយក្សរបស់ចិន រួមមាន China Mobile និង China Telecom នឹងក្លាយជាអ្នករ៉ាប់រងចម្បងក្នុងការប្រតិបត្តិការ និងធានាការតភ្ជាប់បណ្តាញមជ្ឈមណ្ឌលទិន្នន័យទាំងនោះ។

អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងផែនការប្លង់មេនេះ គឺការកំណត់គោលដៅពឹងផ្អែកលើអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាក្នុងស្រុក ដូចជាក្រុមហ៊ុន Huawei Technologies ឱ្យបានយ៉ាងហោចណាស់ ៨០% សម្រាប់ឧបករណ៍បច្ចេកវិទ្យាសំខាន់ៗ ដូចជាបន្ទះឈីប AI (AI Chips)។ វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ និងកាត់ផ្តាច់ទីផ្សាររបស់ក្រុមហ៊ុនយក្សអាមេរិកដូចជា Nvidia និង AMD ចេញពីគម្រោងរដ្ឋរបស់ចិនយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញ របាយការណ៍បានបន្ថែមថា ផែនការប្លង់មេនៃមជ្ឈមណ្ឌលទិន្នន័យនេះ នៅតែស្ថិតក្នុងការពិភាក្សាដំបូងឡើយ ហើយព័ត៌មានលម្អិតអាចនឹងមានការប្រែប្រួល។

ការត្រៀមលក្ខណៈរបស់ចិននេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស (Big Tech) របស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងចំណាយថវិការួមគ្នារហូតដល់ទៅជាង ៧០០ ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះតែមួយ ដើម្បីវិនិយោគលើការបង្កើតប្រព័ន្ធ AI របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅ សារព័ត៌មាន Reuters ក៏ធ្លាប់បានរាយការណ៍ថា រដ្ឋាភិបាលចិនបានចេញសេចក្តីណែនាំតម្រូវឱ្យរាល់គម្រោងមជ្ឈមណ្ឌលទិន្នន័យថ្មីៗណាដែលទទួលបានកញ្ចប់ថវិកាឧបត្ថម្ភពីរដ្ឋ ដាច់ខាតត្រូវតែប្រើប្រាស់បន្ទះឈីប AI ដែលផលិតនៅក្នុងស្រុកតែប៉ុណ្ណោះ៕