ក្រុមហ៊ុន RHINO Solutions Co., Ltd. បានដាក់ដំណើរការជាផ្លូវការនូវការិយាល័យកណ្តាលថ្មីរបស់ខ្លួននៅអគារ MN Tower ក្នុងតំបន់ជ្រោយចង្វារ (OCIC)

10-06-2026 18:04

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន RHINO Solutions Co., Ltd. បានដាក់ដំណើរការជាផ្លូវការនូវ ការិយាល័យកណ្តាលថ្មីរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់អតិថិជនដែលមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ការិយាល័យកណ្តាលថ្មីនេះមានទីតាំងស្ថិតនៅក្នុងអគារ MN Tower ក្នុងតំបន់ជ្រោយចង្វារ (OCIC) ដែលមានសក្តានុពល ភាពប្រណិត និងសុីវីល័យជាងមុន ដែលព័ទ្ធជុំវិញទៅដោយបរិយាកាសល្អប្រកបដោយផាសុកភាព និងជាតំបន់ផ្តល់ភាពងាយ ស្រួលដល់អតិថិជនក្នុងការមកទទួលសេវាកម្មរបស់ក្រុមហ៊ុន។ សម្រាប់ទិសដៅរបស់ក្រុមហ៊ុនគឺធ្វើយ៉ាងណាអោយក្លាយជាអ្នកផ្តល់ដំណោះស្រាយប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធដល់គ្រប់ ប្រភេទនៃអាជីវកម្មជាមួយនឹងគុណភាពខ្ពស់។

លោក ម៉េង សុងកេង នាយកប្រតិបត្តិនៃក្រុមហ៊ុន RHINO Solutions Co., Ltd. បានលើកឡើងថា «យើងមានសេចក្តីរំភើបរីករាយក្នុងការបើកដំណើរការជាផ្លូវការនូវការិយាល័យកណ្តាលថ្មី របស់យើងនៅក្នុងតំបន់ជ្រោយចង្វារ (OCIC) ដ៏មានសក្តានុពលនេះ។ ការផ្លាស់ប្តូរនេះតំណាងឱ្យជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តពង្រីកអាជីវកម្មរបស់យើងហើយក៏ផ្តល់នូវទំនុកចិត្តដល់អតិថិជនទាំងអស់។ កន្លែងថ្មីនេះ នឹងជំរុញឱ្យមានការច្នៃប្រឌិត
ខ្ពស់បង្កើនកិច្ចសហប្រតិបត្តិការ និងផ្តល់នូវបរិយាកាសការងារប្រកបដោយភាពស្វាហាប់
សម្រាប់ក្រុមហ៊ុនរបស់យើង»។

គួរបញ្ចាក់ផងដែរថាក្រុមហ៊ុន RHINO Solutions Co., Ltd. គឺបង្កើតឡើងដោយកូនខ្មែរចាប់ តាំងពីឆ្នាំ២០២២ មកម៉្លេះ។ ដែលផ្ដោតសំខាន់ទៅលើសេវាកម្មជាច្រើនដូចជា Fiber Optic Infrastructure installation, Network and System Integration and IT Products និងសេវាប្រឹក្សាយោបល់ផ្នែកបច្ចេកទេស។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 081 357 789 ឬតាមរយៈ Facebook Messenger «Rhino Solutions» និង Telegram https://t.me/rhinosolutions
ឬគេហរទំព័រ https://rhinosolutions.com.kh/