World Cup 2026៖ ម្ចាស់ផ្ទះមិចស៊ិក ប៉ះអាហ្រ្វិកខាងត្បូង ម៉ោង ២យប់នេះ មុនពេលកូរ៉េខាងត្បូង ជួបឆេក ម៉ោង ៩ព្រឹក

11-06-2026 07:39

(មិចស៊ិកូ)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 លើកទី២៣ នឹងចាប់ផ្តើមបើកសម្ពោធចាប់ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនានេះតទៅហើយ ដោយមានមិចស៊ិក សហរដ្ឋអាមេរិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា។

ពិធិបើកសម្ពោធផ្លូវការនឹងចាប់ផ្តើមពីម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានស្ថិតក្នុងទីក្រុង Mexico City ប្រទេសមិចស៊ិក នៅមុនពេលកាណាដា និងអាមេរិក បើកសម្ពោធបន្តបន្ទាប់។

ការប្រកួតថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ វគ្គសន្សំពិន្ទុប្រចាំពូល A

គូទី១៖ ម្ចាស់ផ្ទះមិចស៊ិក ប៉ះ អាហ្វ្រិកខាងត្បូង ម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)

គូទី២៖ កូរ៉េខាងត្បូង ប៉ះ សាធារណរដ្ឋឆេក ម៉ោង ៩ព្រឹក (ម៉ោងនៅកម្ពុជា)៕