នៅក្នុងប្រវត្តិសាស្រ្ត World Cup រៀបចំបាន ២២លើក មានតែ ៦ប្រទេសប៉ុណ្ណោះដណ្តើមបានជើងឯក ពេលធ្វើម្ចាស់ផ្ទះ, ចុះលើកនេះអាមេរិក អាចទេ?

11-06-2026 10:09

(បរទេស)៖ ក្រុមដែលទទួលបានជោគជ័យ ក្នុងនាមជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក World Cup ទើបតែមាន ៦ប្រទេសប៉ុណ្ណោះ ក្រោយ FIFA បានរៀបចំយុទ្ធនាការ ៤ឆ្នាំម្តងនេះបានចំនួន ២២សម័យកាល។ នេះបើយោងតាមទំព័រផ្លូវការរបស់សហព័ន្ធតែម្តង។

ប្រទេសទាំងនោះរួមមាន អ៊ុយរូហ្គាយបានឈ្នះជើងឯកដំបូងគេបង្អស់ ពោលគឺក្នុងនាមជាម្ចាស់ផ្ទះ World Cup ដែលត្រូវបានរៀបចំលើកដំបូងតាំងពីឆ្នាំ១៩៣០ និងបន្តបន្ទាប់មកមានអ៉ីតាលី នៅឆ្នាំ១៩៣៤, អង់គ្លេសនៅឆ្នាំ១៩៦៦, អាល្លឺម៉ង់ (អាល្លឺម៉ង់ខាងលិច) នៅឆ្នាំ១៩៧៤, អាហ្សង់ទីននៅឆ្នាំ១៩៨៧ និងចុងក្រោយបារាំង នៅឆ្នាំ១៩៩៨។

បារាំង ជាក្រុមជើងឯក World Cup ចុងក្រោយគេក្នុងនាមជាម្ចាស់ផ្ទះ និង ៧សម័យកាលបន្ទាប់នៅជប៉ុន-កូរ៉េខាងត្បូង, អាល្លឺម៉ង់, អាហ្រ្វិកខាងត្បូង, ប្រេស៊ីល, រុស្ស៊ី, កាតា និងឆ្នាំ២០២៦ នេះនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ចាប់ផ្តើមពីរាត្រីនេះតទៅ។

តើសហរដ្ឋអាមេរិក អាចធ្វើបានទេលើកនេះ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះលើកទី២ គិតចាប់ពីឆ្នាំ១៩៩៤ និងពុំដែលឆ្លងចូលវគ្គផ្តាច់ព្រ័ត្រនៅឡើយ នៅពេលមិចស៊ិកធ្វើម្ចាស់ផ្ទះ World Cup ជាលើកទី៣ និងទើបតែលើកដំបូង សម្រាប់កាណាដា៕