MG Cambodia ដាក់ចេញកញ្ចប់អត្ថប្រយោជន៍ថ្មី ផ្តល់កាតសាំងរហូតដល់ ៨ខែ និងថែមជូនសេវាកម្មប្តូរប្រេងម៉ាស៊ីន
11-06-2026 10:38
(ភ្នំពេញ)៖ ក្រុមហ៊ុន MG Cambodia បានដាក់ឱ្យដំណើរការកញ្ចប់ប្រម៉ូសិនដ៏ពិសេសយ៉ាងទាក់ទាញបំផុតរបស់ខ្លួន
ដោយផ្តល់នូវការចាក់ប្រេងឥន្ធនៈឥតគិតថ្លៃរហូតដល់៨ខែ ព្រមទាំងផ្តល់សេវាកម្មថែទាំប្តូរប្រេងម៉ាស៊ីនរយៈពេល១ឆ្នាំ, ផ្តល់សេវាកម្មត្រួតពិនិត្យរថយន្ត ដោយឥតគិតថ្លៃពេញមួយជិវិតលើម៉ូដែលលក់ដាច់បំផុតទាំង៥ម៉ូឌែលរបស់ខ្លួន។
MG Cambodia បានប្រកាសពីការពង្រីកផែនការយុទ្ធនាការថ្មីរបស់ខ្លួន ដោយណែនាំនូវកញ្ចប់ប្រម៉ូសិនដ៏ចំណេញ និងមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជា។ ប្រម៉ូសិនថ្មីនេះ បានធ្វើឱ្យក្លាយជាជម្រើសកាន់តែប្រសើរឡើង ដោយផ្តល់ជូនអតិថិជនថ្មីនូវការចាក់ប្រេងឥន្ធនៈដោយឥតគិតថ្លៃពី ៥ខែ រហូតដល់ ៨ ខែ ព្រមទាំងផ្តល់នូវសេវាកម្មថែទាំស្របតាមកាលវិភាគរយៈពេលពី ១ ឆ្នាំ ដល់ ៣ឆ្នាំ និងផ្តល់នូវសេវាកម្មត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃពេញមួយជីវិត លើម៉ូដែលដ៏ពេញនិយមបំផុតទាំង៥របស់ MG ។ ការផ្តល់ជូននេះ ត្រូវបានធ្វើឡើងដើម្បី ជួយឱ្យអតិថិជនទទួលបានការសន្សំសំចៃកាន់តែច្រើន និងមានសន្តិភាពផ្លូវចិត្តរយៈពេលវែងដោយគ្មានការព្រួយបារម្ភ ហើយប្រម៉ូសិនដ៏ពិសេសនេះបានពង្រឹងលើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MG Cambodia ក្នុងការផ្តល់នូវគុណតម្លៃនិងអត្ថប្រយោជន៏រយៈពេលវែង។
ក្រោមយុទ្ធនាការថ្មីនេះរាល់អតិថិជនគឺអាចរីករាយជាមួយកញ្ចប់ប្រម៉ូសិនដ៏ចំណេញនិងទាក់ទាញបំផុតដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់ម៉ូដែលនីមួយៗដូចខាងក្រោម៖
១៖ រថយន្ត MG ZS MCE៖ តម្លៃ $24,990
• Free ប្រេងឥន្ធនៈឥតគិតថ្លៃរយៈពេល ៥ខែ (ទទួលបានកាតសាំង $100 ជារៀងរាល់ខែ រយៈពេល៥ខែ)
• ផ្តល់ជូនសេវាកម្មប្តូរប្រេងនិងថែទាំរថយន្តឥតគិតថ្លៃរយៈពេល ១ ឆ្នាំ
• ផ្តល់ជូនសេវាស្លាកលេខខ្លី
២៖ រថយន្ត MG ZS32៖ តម្លៃ $26,999
• Free ប្រេងឥន្ធនៈឥតគិតថ្លៃរយៈពេល ៥ ខែ (ទទួលបានកាតសាំង $100 ជារៀងរាល់ខែ រយៈពេល៥ខែ)
• ផ្តល់ជូនសេវាកម្មប្តូរប្រេងនិងថែទាំរថយន្តឥតគិតថ្លៃរយៈពេល ១ ឆ្នាំ
• ផ្តល់ជូនសេវាស្លាកលេខខ្លី
៣៖ រថយន្ត MG GT៖ តម្លៃ $29,990
• Free ប្រេងឥន្ធនៈឥតគិតថ្លៃរយៈពេល ៥ ខែ (ទទួលបានកាតសាំង $100 ជារៀងរាល់ខែ រយៈពេល ៥ ខែ)
• ផ្តល់ជូនសេវាកម្មប្តូរប្រេងនិងថែទាំរថយន្តឥតគិតថ្លៃរយៈពេល ១ ឆ្នាំ
• ផ្តល់ជូនសេវាស្លាកលេខខ្លី
• ផ្តល់ជូនកម្រាលជើងរថយន្ត១ឈុត
៤៖ រថយន្ត MG HS ប្រភេទសាំង៖ តម្លៃ $35,888
• Free ប្រេងឥន្ធនៈឥតគិតថ្លៃរយៈពេល ៧ ខែ (ទទួលបានកាតសាំង $100 ជារៀងរាល់ខែ រយៈពេល ៧ ខែ)
• ផ្តល់ជូនសេវាកម្មប្តូរប្រេងនិងថែទាំរថយន្តឥតគិតថ្លៃរយៈពេល ១ឆ្នាំ
• ផ្តល់ជូនសេវាស្លាកលេខខ្លី
៥៖ រថយន្ត MG RX5៖ តម្លៃ $33,990
• Free ប្រេងឥន្ធនៈឥតគិតថ្លៃរយៈពេល ៨ ខែ (ទទួលបានកាតសាំង $100 ជារៀងរាល់ខែ រយៈពេល ៨ ខែ)
• ផ្តល់ជូនសេវាកម្មប្តូរប្រេងចំនួន ៧ ដង
• ផ្តល់ជូនសេវាស្លាកលេខខ្លី
• ផ្តល់ជូនឈ្នាន់ជើងអូតូ
លើសពីនេះ អតិថិជនដែលទិញរថយន្តនីមួយៗនៃម៉ូឌែលខាងលើនឹងទទួលបានអត្ថប្រយោជន៏បន្ថែមរួមមាន៖
សេវាកម្មត្រួតពិនិត្យទូទៅដោយឥតគិតថ្លៃពេញមួយជីវិត
ទទួលបានការធានាគុណភាពរយៈពេល ៥ ឆ្នាំពីក្រុមហ៊ុនអន្តរជាតិ
យុទ្ធនាការនេះ ផ្តល់ជូនអតិថិជននូវការសន្សំសំចៃខ្ពស់លើថ្លៃប្រេងឥន្ធនៈ ដែលស្របពេលតម្លៃប្រេងឥន្ធនៈ នាពេលបច្ចុប្បន្នកំពុងឡើងថ្លៃ ដែលបណ្តាលមកពីអស្ថិរភាពភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានធានានូវទំនុកចិត្តលើភាពជាម្ចាស់រថយន្ត MG រយៈពេលវែងតាមរយៈការគាំទ្រនូវសេវាកម្មក្រោយពេលលក់យ៉ាងស្តង់ដារ និងមានគុណតម្លៃបំផុត។
ខណៈដែលទីផ្សាររថយន្តថ្មីកំពុងបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស, ក្រុមហ៊ុន MG Cambodia បានជឿជាក់ថា សេវាកម្មថែទាំរថយន្តសម្រាប់អតិថិជន គឺជារឿងល្អបំផុតដែលក្រុមហ៊ុនត្រូវតែពង្រីកឱ្យកាន់តែទូលំទួលាយដូចការពង្រីកលើការលក់ចេញដែរ។ ការណែនាំអំពីកញ្ចប់ប្រម៉ូសិនថែមសេវាកម្ម ប្តូរប្រេងម៉ាស៊ីនដោយឥតគិតថ្លៃ និងការត្រួតពិនិត្យរថយន្តឥតគិតថ្លៃពេញមួយជិវិត គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំរយៈពេលវែងជាមួយអតិថិជន និង ដើម្បីធានាថារថយន្ត MG នីមួយៗ នៅតែស្ថិតក្នុងស្ថានភាពល្អប្រសើរទោះប្រើប្រាស់រយៈពេលយូរប៉ុណ្ណាក៏ដោយ។
មិនដូចជាដៃគូរប្រកួតប្រជែងជាច្រើនផ្សេងៗទៀតដែលផ្តោតសំខាន់លើការបញ្ចុះតម្លៃលក់ដោយមិនបានផ្តល់នូវអត្ថប្រយោជន៏រយៈពេលវែង។ ប៉ុន្តែក្រុមហ៊ុន MG Cambodia បានគិតគូរនិងរួមបញ្ចូលគ្នានូវអត្ថប្រយោជន៏សំខាន់ៗ ដ៏ទាក់ទាញជាមួយនឹងការពង្រីកបណ្តាញសេវាកម្ម ទូទាំងប្រទេសដ៏រឹងមាំដើម្បីផ្តល់សេវាកម្មស្រប់តាមស្តង់ដារបច្ចេកទេស។ ជាមួយការបើកដំណើរការសាខាទាំង៤ ដែលមានលិខិតអនុញ្ញាតត្រឹមត្រូវនៅទូទាំងប្រទេសកម្ពុជា ព្រមទាំងមានក្រុមជាងជំនាញបច្ចេកទេសដែលមានវិជ្ជាជីវៈនិងការបណ្តុះបណ្តាលសរុបជាង 70 នាក់ បានធ្វើឱ្យក្រុមហ៊ុន MG Cambodia បំពេញនូវស្តង់ដារយ៉ាងពេញលេញ ដើម្បីផ្តល់ការគាំទ្រពីអ្នកជំនាញចាប់ពីការថែទាំរហូតដល់ការជួសជុលផ្សេងៗ។
មិនថាអតិថិជនដែលកំពុងស្វែងរកទិញរថយន្តដំបូងរបស់ពួកគេ ឬ ការអាប់ឌែតយករថយន្តលក្ខណៈគ្រួសារនោះទេ ពួកគេអាចរីករាយនឹងទំនុកចិត្ត ដែលភ្ជាប់មកជាមួយការថែទាំក្រោយពេលលក់ប្រកបដោយវិជ្ជាជីវៈមានស្តង់ដារ និងភាពងាយស្រួលក្នុងការទទួលនូវសេវាកម្ម ដែលមានការអនុញ្ញាតត្រឹមត្រូវទូទាំងប្រទេស។
លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខរថយន្ត MG នៅប្រទេសកម្ពុជាបានមានប្រសាសន៏ថា «ការផ្តល់ជូនសេវាកម្មប្តូរប្រេងម៉ាស៊ីនឥតគិតថ្លៃនៅឆ្នាំដំបូង និងការផ្តល់ជូនសេវាកម្មត្រួតពិនិត្យរថយន្តឥតគិតថ្លៃពេញមួយជីវិត គឺជាការបង្ហាញដល់អតិថិជនពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំដែលមិនត្រឹមបញ្ចប់នៅពេលដែលពួកគេបើកបររថយន្តចេញពីបន្ទប់តាំងបង្ហាញរថយន្តនោះទេ។ ប៉ុន្តែរាល់ការយករថយន្តមកទទួលសេវាកម្មក្រោយពេលលក់ គឺផ្តល់ឱ្យអ្នកបច្ចេកទេសរបស់យើងទទួលបានឱកាសមើលថែ ដើម្បីធានាថារថយន្តរបស់ អតិថិជនយើងខ្ញុំបានបន្តដំណើរការបានល្អបំផុត។ យុទ្ធនាការនេះ គឺជាការបង្កើតនូវទំនុកចិត្តកាន់តែខ្ពស់ដល់ម្ចាស់រថយន្ត ក្នុងរយៈពេលវែង និងផ្តល់នូវតម្លៃពិតប្រាកដពេញមួយដំណើរនៃការប្រើប្រាស់ក្នុងភាពជាម្ចាស់រថយន្ត ដោយមិនមែនគ្រាន់តែផ្តល់ជូនការបញ្ចុះតម្លៃ នៅពេលទិញនោះទេ»។
សូមជម្រាបដែរថា លោកអ្នកអាចស្វែងរកប្រម៉ូសិននេះបាននៅគ្រប់សាខាផ្លូវការទាំង៤របស់ MG Cambodia ហើយអតិថិជន អាចអញ្ជើញទៅបើកបរសាកល្បងដោយឥតគិតថ្លៃនៅអគារតាំងបង្ហាញរថយន្ត MG ដែលនៅជិតលោកអ្នកបំផុត ដើម្បីស្វែងយល់ពីម៉ូដែលផ្សេងៗ ព្រមទាំងស្វែងយល់បន្ថែមអំពីកញ្ចប់ប្រម៉ូសិន និងធ្វើការកក់ការបើកបរសាកល្បងដោយឥតគិតថ្លៃ៕












