World Cup 2026៖ មិចស៊ិក ធ្លាប់ចាញ់អាហ្រ្វិកខាងត្បូងតែ ១លើកគត់ពីប្រវត្តិជួបគ្នា ៤ដង, ចុះយប់នេះ?

11-06-2026 12:26

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិមិចស៊ិក ធ្លាប់លេងចាញ់ក្រុមមកពីតំបន់អាហ្វ្រិក (CAF) គឺអាហ្វ្រិកខាងត្បូងតែ ១ដងគត់ពីប្រវត្តិជួបគ្នា ៤លើកគិតចាប់តាំងពីឆ្នាំ១៩៩៣ មុនពេលប៉ះគ្នាជាថ្មីថ្ងៃបើកឆាក World Cup 2026 នាម៉ោង ២រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា)។

ទាំងក្រុមម្ចាស់ផ្ទះដែលស្ថិតនៅតំបន់អាមេរិកខាងជើង (CONCACAF) មិចស៊ិក និងអតីតម្ចាស់ផ្ទះ World Cup 2010 អាហ្វ្រិកខាងត្បូង សុទ្ធតែមិនធ្លាប់ឈ្នះជើងឯក World Cup ដូចគ្នា។

ពួកគេត្រូវលេងបើកឆាក World Cup ជំនាន់ទី២៣ ផ្តើមចេញវគ្គសន្សំពិន្ទុប្រចាំពូល A នៅរាត្រីនេះ មុនពេលកូរ៉េខាងត្បូង និងសាធារណរដ្ឋឆេក លេងព្រឹកស្អែកដែលស្ថិតក្នុងពូលជាមួយគ្នា។

ប្រវត្តិជួបគ្នា ៤លើកមកនេះ តាំងពីជួបគ្នាលើកដំបូងនាឆ្នាំ១៩៩៣ មកមានដូចខាងក្រោម៖

១៖ មិចស៊ិក ៤-០ អាហ្រ្វិកខាងត្បូង (១៩៩៣)
២៖ មិចស៊ិក ៤-២ អាហ្រ្វិកខាងត្បូង (២០០០)
៣៖ មិចស៊ិក ១-២ អាហ្វ្រិកខាងត្បូង (២០០៥)
៤៖ មិចស៊ិក ១-១ អាហ្វ្រិកខាងត្បូង (World Cup ឆ្នាំ២០១០)៕