ហាងផ្លែឈើស្រីមុំ សាខាអូឡាំពិច ប្រកាសលក់ទុរេន ១គីឡូ តម្លៃ ១ម៉ឺនរៀលចំនួន ១តោន ដើម្បីនាំយកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា (Video inside)

11-06-2026 12:36

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ស្អែកនេះ ហាងផ្លែឈើស្រីមុំ សាខាអូឡាំពិច នឹងមានលក់ទុរេនចំនួន ១តោន ដោយក្នុងមួយគីឡូក្រាម តម្លៃត្រឹមតែ ១០,០០០រៀលប៉ុណ្ណឹង ហើយថវិកាដែលលក់បានពីទុរេនចំនួន ១តោននេះ នឹងយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជា។

បើតាមការបញ្ជាក់ពីម្ចាស់ហាងផ្លែឈើស្រីមុំ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ហាងផ្លែឈើស្រីមុំ តែងតែមានយុទ្ធនាការលក់ទុរេន ក្នុងមួយគឺឡូក្រាម តម្លៃត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ ចំនួនមួយតោន ដែលសរុបថវិកាបានចំនួន ១០លានរៀល ដើម្បីនាំយកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជា និងដើម្បីជាការរំលឹកខួប ២៣ឆ្នាំ ជូនម្តាយផងដែរ។

កុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នា នៅហាងផ្លែឈើស្រីមុំ សាខាអូឡាំពិក គិតចាប់ពីម៉ោង ២រសៀលតទៅ ជួយគាំទ្រទុរេនហាងផ្លែឈើស្រីមុំ បានទាំងទុរេនយកទៅទទួលទាន និងបានទាំងការរួមចំណែកជួយដល់កុមារកម្ពុជាផងដែរ៕