World Cup 2026៖ កូរ៉េខាងត្បូង ធ្លាប់ចាញ់ឈ្នះ ១លើកដូចគ្នាពេលប៉ះឆេក, ចុះម៉ោង ៩ព្រឹកស្អែកវិញ?

11-06-2026 16:13

(បរទេស)៖ ក្រុមខ្លាកំណាចប្រចាំទ្វីបអាស៊ី (AFC) គឺកូរ៉េខាងត្បូង ធ្លាប់ឆ្លងកាត់ស្ថិតិឈ្នះ១ ស្មើ១ និងចាញ់ ១លើក ពីប្រវត្តិជួបគ្នា ៣លើកទល់នឹងសាធារណរដ្ឋឆេក ដែលជាក្រុមស្ថិតនៅតំបន់អឺរ៉ុប (UEFA)។

ជំនួបរវាងក្រុមទាំងពីរចាប់ផ្តើមនាម៉ោង ៩៖០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បញ្ចប់ជុំទី១ សន្សំពិន្ទុប្រចាំពូល A (ម៉ោងនៅកម្ពុជា)។

នេះជាលើកទី១២ ដែលកូរ៉េខាងត្បូងឡើងទៅលេងជុំចុងក្រោយតំណាងទ្វីបអាស៊ី គិតចាប់តាំងបង្ហាញខ្លួនដំបូងក្នុងឆ្នាំ១៩៥៤ និងចំនួន ១១លើកមិនដាច់ចាប់ពីឆ្នាំ១៩៨៦ ដល់បច្ចុប្បន្ន។ ពួកគេធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ១លើកផងដែរជាមួយជប៉ុនកាលឆ្នាំ២០០២ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៤។

កូរ៉េខាងត្បូង មានខ្សែប្រយុទ្ធសំខាន់ និងជាប្រធានក្រុមផងដែរគឺ Son Heung-min ដែលលេងនៅក្លិបអាមេរិក Los Angeles FC និង Lee Kang-in ទើបតែលើកពានអឺរ៉ុប UEFA Champions League ជាមួយ PSG នៅពេលគូប្រជែងសាធារណរដ្ឋឆេកមានខ្សែប្រយុទ្ធ Patrik Schick មកពីក្លិប Bayer Leverkusen របស់អាល្លឹម៉ង់។

១៖ កូរ៉េខាងត្បូង ១-២ ឆេក (មិត្តភាព ១៩៩៨)
២៖ កូរ៉េខាងត្បូង ២-២ ឆេក (មិត្តភាព ២០០១)
៣៖ កូរ៉េខាងត្បូង ២-១ ឆេក (មិត្តភាព ២០១៦)៕