ពីដីស្រែខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ៖ ផ្សារទំនើបឡាក់គី នាំយកអង្ករក្រអូបប្រណិតផ្កាម្លិះកម្ពុជា «Golden King» បង្ហាញខ្លួននៅលើឆាកអន្តរជាតិ និងទីផ្សារក្នុងស្រុកជាង ៣៤៥ ទីតាំង
11-06-2026 16:20
(ភ្នំពេញ)៖ ផ្សារទំនើបឡាក់គី ដែលជាម៉ាកយីហោផ្សារទំនើបឈានមុខគេ និងមានចក្ខុវិស័យវែងឆ្ងាយនៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួយ និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើឆាកអន្តរជាតិ។ ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៦ នេះតទៅ អង្ករក្រអូបប្រណីតផ្កាម្លិះខ្មែរ ក្រោមស្លាកយីហោ «Golden King» បានបោះជំហានយ៉ាងមោទនភាព ដោយពង្រីកវត្តមានពេញបណ្ដាញលក់រាយធំៗជាង ៣៤៥ ទីតាំង ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទីក្រុងហុងកុង។
ជោគជ័យដ៏ត្រចះត្រចង់នេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាគឺជាផ្លែផ្កាដែលកើតចេញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងចក្ខុវិស័យវែងឆ្ងាយរបស់ ផ្សារទំនើប ឡាក់គី និង DFI Retail Group។ ក្នុងនាមជាក្រុមហ៊ុនលក់រាយដែលឈរជើងយ៉ាងរឹងមាំក្នុងបេះដូងពលរដ្ឋខ្មែរជាង៣៣ឆ្នាំ ផ្សារទំនើបឡាក់គី បានដើរតួយ៉ាងសំខាន់ ក្នុងការរុញច្រានកសិផលខ្មែរឱ្យមានវត្តមានយ៉ាងមោទនៈនៅលើឆាកអន្តរជាតិ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានសរសើរចំពោះសកម្មភាពដ៏សកម្មរបស់ ក្រុមហ៊ុន Amru Rice និង ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ដែលបានរួមដៃគ្នាសម្រេចបេសកកម្ម #MadeInCambodia។ លោកស្រីបានគូសបញ្ជាក់ថា នេះគឺជាការលើកមុខមាត់ជាតិដ៏ធំធេង ខណៈដែលអង្ករផ្ការផ្កាម្លិះកម្ពុជា ដែលទើបតែឈ្នះពានរង្វាន់ «អង្ករល្អបំផុតលើលោកឆ្នាំ២០២៥» ត្រូវបានដាក់លក់យ៉ាងមានតម្លៃនៅផ្សារទំនើប Wellcome ជាង២៤៥ទីតាំងក្នុងទីក្រុងហុងកុង។
មោទនភាពអង្ករខ្មែរលើឆាកអន្តរជាតិ៖ បេសកកម្មរបស់ ឡាក់គី ការបង្ហាញខ្លួននៅលើឆាកអន្តរជាតិនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាព និងគុណភាពនៃស្នាដៃកូនខ្មែរ ដែលអាចប្រកួតប្រជែងជាមួយបរទេសបានយ៉ាងពេញលេញ។ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីតបានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ក្នុងការនាំយកកសិផលខ្មែរទៅកាន់ទីផ្សារពិភពលោក ដើម្បីបញ្ជាក់ថាផលិតផលខ្មែរមានគុណភាពខ្ពស់ និងមានភាពរឹងមាំខ្លាំងខ្លា។
ចំណុចសំខាន់ៗនៃជោគជ័យនេះរួមមាន៖
* តម្លៃនៃញើសឈាមកសិករ៖ រាល់កញ្ចប់អង្ករដែលដាក់លក់នៅលើធ្នើលំដាប់អន្តរជាតិ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កសិករខ្មែរ។ ឡាក់គី មិនត្រឹមតែនាំចេញផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវក្តីសង្ឃឹម និងស្ថិរភាពជីវភាពជូនដល់បងប្អូនកសិករដល់មូលដ្ឋានវិញផងដែរ។
* និរន្តរភាពបរិស្ថាន និងការកាត់បន្ថយការបំភាយឧស្ម័ន៖ អង្ករ «Golden King» មិនត្រឹមតែលេចធ្លោលើផ្នែករសជាតិនោះទេ ប៉ុន្តែថែមទាំងជាផលិតផលដែលគាំទ្រដល់កសិកម្មប្រកបដោយចីរភាព (Low Emission Rice)។ តាមរយៈការអនុវត្តបច្ចេកទេសដាំដុះទំនើបដែលរួសរាយនឹងបរិស្ថាន ផលិតផលនេះបានរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយផលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុសកល ដែលជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកបរិភោគប្រចាំថ្ងៃ។
* កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ៖ តាមរយៈការប្រើប្រាស់បណ្តាញចែកចាយដ៏ធំទូលាយរបស់ DFI Retail Group ក្រុមហ៊ុនបានបំប្លែងកម្លាំងទិញពីក្រៅប្រទេស ឱ្យក្លាយទៅជាចរន្តសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់កម្ពុជា។
ការអភិវឌ្ឍប្រកបដោយចីរភាព៖ នេះគឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលជួយជំរុញឱ្យសេដ្ឋកិច្ចជាតិបោះជំហានទៅមុខដោយភាពជឿជាក់ និងមានចីរភាពយូរអង្វែង។
ក្នុងនាមជាម្ចាស់ពានរង្វាន់អង្ករល្អបំផុតលើពិភពលោក អង្ករ «Golden King» មិនមែនត្រឹមតែជាកសិផលធម្មតានោះទេ ប៉ុន្តែគឺជា «កិត្តិយស» និង «អត្តសញ្ញាណ» ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ។ ផ្សារទំនើប ឡាក់គី ប្ដេជ្ញាបន្តឈរក្បែរ និងជ្រោមជ្រែងផលិតករក្នុងស្រុក ដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះទឹកដីសុវណ្ណភូមិ និងនាំយកមោទនភាពខ្មែរដែលឈ្នះពានកម្រិតសកលនេះ ទៅបង្អួតពិភពលោកឱ្យកាន់តែស្ញប់ស្ញែងបំផុត៕






