សោកស្ដាយ! កម្ពុជា ខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រពាន U19 អាស៊ាន តែសល់ឱកាសណ្ដើមលេខ៣

11-06-2026 18:00

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា មិនអាចបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U-19 Boys' Championship) ឆ្នាំ២០២៦ ឡើយ ក្រោយបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមជម្រើសជាតិ U19 ថៃ ដោយលទ្ធផល ៤-០ នៅល្ងាចថ្ងៃទី១១ ខែមិថុនានេះ នៅកីឡដ្ឋាន Utama Sumatera Utara ប្រទេសឥណ្ឌូនេស៊ី។

យ៉ាងណាក្ដី ក្រុមគោព្រៃជំទង់កម្ពុជា មិនទាន់បញ្ចប់ភារកិច្ចក្នុងយុទ្ធនាការនេះទេ ដោយត្រូវរង់ចាំការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់យុវជន U19 ប្រចាំតំបន់អាស៊ាននេះ ដោយត្រូវជួបក្រុមចាញ់ រវាងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ឬក៏ក្រុមជម្រើសជាតិ U19 អូស្ដ្រាលី ដែលនឹងត្រូវជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាវេលាម៉ោង ៨៖១៥នាទីយប់ថ្ងៃព្រហស្បតិ៍នេះ គ្រាដែលក្រុមឈ្នះ នឹងត្រូវជួបថៃ នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ៕