* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

ចប់ការប្រកួត៖ ម្ចាស់ផ្ទះមិចស៊ិក យកឈ្នះអាហ្រ្វិកខាងត្បូង ២-០ ដែលនៅសល់សមាជិក ៩នាក់បើកឆាក WC26

12-06-2026 07:34

(មិចស៊ិកូ)៖ ក្រុមបាល់ទាត់ម្ចាស់ផ្ទះមិចស៊ិក រកបាន ៣ពិន្ទុដំបូងគេតាមរយៈយកឈ្នះគូប្រជែងអាហ្រ្វិកខាងត្បូង ២-០ បើកឆាកនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ជំនាន់ទី២៣។

ការប្រកួតបើកឆាកប្រចាំពូល A ដែលធ្វើឡើងនៅកីឡដ្ឋាន Mexico City Stadium នាម៉ោង ២រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១២ ខែមិថុនា ខ្សែប្រយុទ្ធ Julian Quinones បានស៊ុតគ្រាប់ទី១ ឱ្យម្ចាស់ផ្ទះមិចស៊ិកត្រឹមចាប់ផ្តើមលេងបាន ៩នាទីប៉ុណ្ណោះ មុនពេលមិត្តរួមក្រុម Raul Jimenez ធ្វើបានគ្រាប់ទី២ នៅនាទី៦៧ ក្រោយពេលក្រុមមកពីតំបន់អាហ្រ្វិកបានបាត់បង់ខ្សែការពារ Sithole នៅនាទី៤៩ និងបន្តបាត់បង់ Zwane ថែមទៀ់តនៅនាទី៨៤។

ឆ្លងតាមជ័យជម្នះដ៏គាប់ប្រសើរ ក្រោយបញ្ចប់ការប្រកួត ៩០នាទីដែលជាគូទី១ ក្នុងចំណោម ១០៤ប្រកួតសរុបនេះដែរ បានញាំងឱ្យមិចស៊ិកឡើងទៅឈរទីកំពូលតារាងប្រចាំពូល A ជាបណ្តោះអាសន្នដោយមាន ៣ពិន្ទុ និងមានគ្រាប់បាល់ចំណេញ ២គ្រាប់ក្នុងដៃទៀតផង។

គូទី២ នៅ World Cup 2026 គឺជាការជួបគ្នារវាងកូរ៉េខាងត្បូង និងសាធារណរដ្ឋឆេក ក្នុងពូល A នេះដដែលចាប់ផ្តើមនាម៉ោង ៩ព្រឹក ថ្ងៃសុក្រ ទី១២ ខែមិថុនា (ម៉ោងនៅកម្ពុជា)៕